អតីត​បុគ្គលិក​កាសែត​កម្ពុជា ជាប​ញ្ញ​វន្ត​សល់​ពី​សង្គ្រាម ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ជួបជុំ​ជាមួយ​សហការី ចូលរួម​អបអរសាទរ ខួប​លើក​ទី​៣៧ ថ្ងៃ​បង្កើត​កាសែត​កម្ពុជា និង​ពិសា​បាយ​សាមគ្គី នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​សេ​វិ​ន​ប្រាយ ។​

​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​កោតសរសើរ​ចំពោះ​អតីត​បុគ្គលិក​កាសែត​កម្ពុជា​ដែល​ជួយ បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​អភិវឌ្ឍន៍​លើ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ឱ្យមាន​ការរីក ចម្រើន​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​អបអរសាទរ​ខួប​លើក​ទី​៣៧​ឆ្នាំ​ថ្ងៃ​ចេញផ្សាយ កាសែត​កម្ពុ​ជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា ចាប់តាំងពី​ការចេញផ្សាយ​កាសែត​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៩​មក អតីត​បុគ្គលិក​កាសែត​កម្ពុជា បានក្លាយ​ទៅជា​ធនធាន​ដ៏​សំខាន់​ដែល​បាន​ចូលរួម អភិវឌ្ឍន៍​លើ​វិស័យ​សារព័ត៌មាន ឱ្យមាន​ការរីកចម្រើន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​លោក​បាន​បញ្ជាក់ថា បុគ្គលិក​កាសែត​កម្ពុជា​ដែល​បាន​ផ្ទេរ​ទៅ​បំពេញការងារ​នៅ​កន្លែង​ថ្មី ដូចជា តាម​ក្រសួង ស្ថា​ប័​ន្ធ អង្គភាព​រដ្ឋ ក្នុងនោះ មាន​វិទ្យុ ទូរទស្សន៍ កាសែត និង​អង្គភាព​ឯកជន មួយចំនួន​ត្រូវបាន ចាត់ទុកជា​មន្ត្រី​ប្រកបដោយ​សក្តានុពល​ខ្ពស់ និង​មាន​សមត្ថភាព​ក្នុងការ​ចូលរួម អភិវឌ្ឍន៍​ស្ថាប​ន័​ឱ្យមាន ការរីកចម្រើន រួម​ជាមួយនឹង​ការជួយ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​ធន ធាន​មនុស្ស​លើ​វិស័យ​ព័ត៌មាន ជូន ដល់​មនុស្ស​ជំនាញ​ក្រោយ​។​

​លោក​រដ្ឋមន្ដ្រី​បាន​រម្លឹកថា ការបង្កើតបាន​កាសែត​កម្ពុជា​គឺមាន​ការលំបាក​ណាស់ដែ​ល ផ្ដើមចេញ ពី​បាត់​ដៃទទេ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ដែល​បុគ្គលិក​ទាំងអស់ បាន​ខិតខំ​ប្រឹង ប្រែង​ស្វែងរក​ព័ត៌មាន ដើម្បី​យកមក​ផ្សព្វផ្សាយ​អំពី​ការពិត​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កើតឡើង នៅក្នុង​សង្គម​កម្ពុជា​។​

​តែ​ទោះបី​យ៉ាងណាក្ដី លោក ខៀវ កាញារីទ្ធ បាន​សន្យាថា នឹង​រៀបចំ​ពិធី​ជួបជុំ​បុគ្គលិក និង​អបអរ​ថ្ងៃ​ខួបកំណើត​កាសែត​កម្ពុជា​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្កើន​ភាព​សិ្ន​ទ្ធ​ស្នាល និង​ពង្រឹង​សាមគ្គីភាព​ជាមួយ អតីត​បុគ្គលិក​ទាំងអស់ បើទោះបីជា ពួកគេ​ត្រូវបាន​ផ្ទេ​ភារកិច្ច ទៅ​បំពេញការងារ​ថ្មី​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​រៀងៗ​ខ្លួន​យ៉ាងណាក្ដី​។​

​លោក រស់ ថា​ន់​សន អតីត​បុគ្គលិក​កាសែត​កម្ពុជា បាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី​ខួប នៃ​ការចេញផ្សាយ​កាសែត​កម្ពុជា​នេះ គឺ​ដើម្បី​ជួបជុំគ្នា​រវាង​អតីត​បុគ្គលិក​ក្នុងការ​ផ្ដល់នូវ​អត្ថ​ន័ យ​យ៉ាងសំខាន់ និង​ចាត់ ទុក​ថា កាសែត​កម្ពុជា​ស្ថិតនៅក្នុង​ជីវិត​របស់​បុគ្គលិក​ទាំ​ង​អស់ មិនអាច​ឃ្លាត​ទៅណា​ឆ្ងាយ​នោះទេ បើ​ទោះ បី​ជា​អតីត​បុគ្គលិក​មួយចំនួន​បាន​ចាកចេញ​ទៅធ្វើ ការងារ​នៅតាម ក្រសួង ស្ថាប័ន​ផ្សេងៗ​ក៏ដោយ​។​

​សូមបញ្ជាក់ថា កាសែត​កម្ពុជា​ត្រូវបាន​បង្កើតឡើង និង​ចាប់ផ្ដើម​ចេញផ្សាយ​ជា លើកដំបូង​នៅ​ថ្ងៃ ទី​២៥ ខែមករា ឆ្នាំ​១៩៧៩ ហើយ​គិត​រហូតមកដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ គឺ​គម្រប់​ខួប​៣៧​ឆ្នាំ ដែល​បច្ចុប្បន្ននេះ ត្រូវបានធ្វើ​ការចេញផ្សាយ​ក្នុង​មួយខែ ចំនួន​មួយ​លេខ និង​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់ របស់​ក្រសួង​ព័ត៌មាន​៕