លោក អេ​រ៉ា​ន់ ខ្វក រៀបរាប់​ទុក្ខលំបាក​ពេល​ថត​រឿង «The Monkey King 2 »​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​តារា​សម្ដែង និង អ្នកចម្រៀង​ហុងកុង​ដ៏​ល្បីល្បាញ​លោក អេ​រ៉ា​ន់ ខ្វក (Aaron Kwok) បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់លោក​គឺ​រឿង «The Monkey King 2 » ដោយ​នៅក្នុង​វគ្គ​ថ្មី​នៃ​សាច់រឿង «The Monkey King» នេះ​គឺ​តម្រូវ​ឲ្យ​លោក​សម្ដែង​ជា​ស្ដេច​ស្វា​ផ្ទាល់​តែម្ដង ។ ​នៅក្នុង​ឱកាស​នោះដែរ​តារា​សម្ដែង និង ចម្រៀង​វ័យ ៥០ ឆ្នាំ រូបនេះ​បាន​ឆ្លៀតឱកាស​និ​យា​ពី​ផលវិបាក​ខ្លះៗ​នៅពេល​សម្ដែង​រឿង​ថ្មី​នេះ​ដោយ​លោក​បាន​និយាយថា សម្រាប់​ការសម្ដែង​ធ្វើជា​តួ​ស្ដេច​ស្វា​នេះ​គឺ​តម្រូវ​ឲ្យ​លោក​ចំណាយពេល​ពីរ​សប្តាហ៍​ស​ម្រា​ប់​ស្លៀក​សម្លៀកបំពាក់​ដែលមាន​លក្ខណៈ​ដូច​រោម​ស្វា ហើយ​លោក​ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​មាន​ចា​រិត​ដូចគ្នា​ទៅនឹង​ស្វា​ព្រៃ​យ៉ាង​ដូច្នោះ​ដែរ ហើយ​ចំពោះ​ការ​ស្លៀកពាក់​សម្លៀកបំពាក់​រោម​ស្វា​នេះដែរ​គឺ​ពិតជា​ធ្វើ​ឲ្យ​លោក​ពិបាក​ចូល​បន្ទប់ទឹក​ខ្លាំងណាស់ ហើយ​មានពេលខ្លះ​លោក​មិនអាច​ចូល​បន្ទប់​ទឹកបាន​ទៀតផង ។

លោក អេ​រ៉ា​ន់ ខ្វក រៀបរាប់​ទុក្ខលំបាក​ពេល​ថត​រឿង «The Monkey King 2 »​

​ទន្ទឹមគ្នា​នោះដែរ មានរឿង​ថ្មី​របស់​ហុងកុង​ដទៃទៀត​ដែល​នឹងត្រូវ​ចេញ​ដំណាលគ្នា​ជាមួយ​រឿង «The Monkey King 2 » នេះ  ដោយ​រឿង​ថ្មី​ទាំងនោះ​មានដូចជា​រឿង​ថ្មី​របស់លោក ស្ទែ​ប​ផេ​ន ឆូវ (Stephen Chow) ឬ ទិន​ហ្វី និង រឿង​ថ្មី​របស់លោក ឆូវ យុន​ហ្វា​ត (Chow Yun-fat) ផងដែរ ។ ក្នុងនោះដែរ​លោក អេ​រ៉ា​ន់ ខ្វក រំពឹងទុក​ថា​រឿង​ថ្មី​ទាំងអស់នោះ​រួម​នឹង  «The Monkey King 2 » នឹង​ទទួលបាន​ភាពជោគជ័យ​នៅក្នុង box office ជាក់​ជាមិនខាន ដោយ​លោក​បាន​និយាយថា «​ខ្ញុំ​សង្ឃឹមថា​រឿង​ថ្មី​ទាំងអស់​ដែល​នឹងត្រូវ​ចេញ​ពេល​ដំណាលគ្នា​នេះ​នឹង​ប្រព្រឹត្តទៅ​បានល្អ​…​ខ្ញុំ​គឺជា​អ្នកគាំទ្រ​មួយរូប​របស់លោក ស្ទែ​ប​ផេ​ន ឆូវ និង លោក ឆូវ យុន​ហ្វា​ត ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​ពួកគាត់​នឹង​សម្ដែង​បានល្អ​នៅ​រឿង​របស់គាត់ ហើយ​ច្បាស់​ជា​ទទួលបាន​ជោគជ័យ​នៅលើ box office ជាមិនខាន​» ។

លោក អេ​រ៉ា​ន់ ខ្វក រៀបរាប់​ទុក្ខលំបាក​ពេល​ថត​រឿង «The Monkey King 2 »​

​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ខ្សែ​រឿង​ថ្មី «The Monkey King 2 » នេះ គឺ​តារា​សម្ដែង និង ចម្រៀង​វ័យ ៥០ ឆ្នាំ លោក អេ​រ៉ា​ន់ ខ្វក ត្រូវ​ដើរតួ​ស្ដេច​ស្វា​ផ្ទាល់​តែម្ដង ដោយ​កាលពី​ភាគ​មុន​ក្នុង​រឿង «The Monkey King» អ្នក​ដែល​សម្ដែង​ជា​តួ​ស្ដេច​ស្វា​គឺជា​កំពូល​តារា​ក្បាច់គុន​លោក កុំ​កុំ ៕ (​ប្រភព ចាយ​នី​ស​ស្តា​) កុសល​