ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​បើគ្មានការប្រែប្រួលទេ ​សំណុំរឿងហិង្សាលើ​អតីតពិធីការិនីទូរទស្សន៍ CTN កញ្ញា ឯក សុជាតា​ ហៅ សាសា ​ពីសំណាក់លោកឧកញ៉ា សុខ ប៊ុន ​នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ​លើកយកមកបើកសវនាការ​ជំនុំជម្រះអង្គសេចក្តី នៅព្រឹក​ថ្ងៃទី​២៦ មករា ២០១៦នេះ ​បន្ទាប់ពីដើមបណ្តឹងត្រូវបាន​គេអះអាងថា​ បានវេចប្រាក់មួយសំពាយទៅបើកហាងនៅខេត្តសៀមរាប ។

គួររំលឹកថា លោក​ឧកញ៉ា​ សុខ ប៊ុន ​ប្រធាន​ក្រុមហ៊ុន TEHO Development ​និង​ជា​អតីតប្រធាន​សមាគម​អ្នកវាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ រួមទាំង​អង្គរក្ស​ រង​នូវ​ការប្តឹង​ចោទថា ​បាន​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​​ទៅលើ​កញ្ញា ​​ឯក សុជាតា ​ហៅសា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ​ស៊ី​ធី​អិន ​កាលពី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០២​ កក្កដា ២០១៥ នៅក្នុង​ក្លឹប​ឡា​ហ្គេ​ន​បា ​ ស្ថិតនៅ​សង្កាត់​ទន្លេ​សា​បាក់​ ខណ្ឌចំការមន​ ៕