សមត្ថកិច្ច ចម្រុះចុះ រឹបអូសឈើ សុក្រំ១៥០ដុំ ដែលក្រុម ឈ្មួញលាក់ ទុកក្នុងព្រៃនៅ ស្រុកអូរយ៉ាដាវ

រតនគិរីៈ ឈើសុក្រំចំនួន១៥០ដុំត្រូវបានកម្លាំងរដ្ឋបាល ព្រៃឈើផ្នែកបរកែវសហការ ជាមួយកម្លាំងអ.ហ កម្លាំងសឹករង ស្រុកអូរយ៉ាដាវដឹកយកមករក្សាទុក ក្រោយពីបានប្រទះឃើញឈើ ទាំងនោះគរទុកក្នុងព្រៃ ដែលក្រុមឈ្មួញ ដឹកយកទៅលាក់ទុក។

បើតាមរបាយការណ៍ របស់មេព្រៃផ្នែកបរកែវបានបង្ហាញថា កាលពីថ្ងៃទី២៣ ខែមករា ចុងសប្តាហ៍កន្លងទៅនេះ ឈើសុក្រំចំនួន១៥០ដុំស្មើនឹង៤១,០៦៨ម៉ែត្រគូប ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ប្រទះឃើញនៅចំណុចភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី។ ឈើទាំងអស់នោះត្រូវបាន កម្លាំងចម្រុះដឹកយកមករក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើផ្នែកបរកែវ។

ក្នុងរបាយការណ៍ខាងលើបញ្ជាក់ ឲ្យដឹងទៀតថាឈើទាំងអស់នោះ ត្រូវបានគេប្រទះឃើញត្រង់ចំណុចនិយាមការលេខ 0763853 និងនិយាមការលេខ 1510119 ដែលស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ គេកំពុងតែឆ្ងល់ថាខណ្ឌរដ្ឋបាល ព្រៃឈើរតនគិរីចែកជា៣ផ្នែក គឺផ្នែករដ្ឋបាលព្រៃឈើបរកែវ ផ្នែក រដ្ឋបាលព្រៃឈើវ៉ើនសៃ និងផ្នែករដ្ឋបាលព្រៃឈើលំផាត់។ ថាតើមូលហេតុអ្វីបានជារដ្ឋបាល ព្រៃឈើផ្នែកវ៉ើនសៃ និងផ្នែកលំផាត់មកដល់ពេលនេះ នៅតែពុំទាន់មាន សេចក្តីរាយការណ៍ អំពីការចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ឫមួយផ្នែករដ្ឋបាលព្រៃឈើទាំង២ ខាងលើពុំមានករណី កាប់បំផ្លាញព្រៃឈើអណាធិបតេយ្យនោះ។

លោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី នៅពេលអ្នកសារពត៌មាន ទំនាក់ទំនងចង់ដឹងអំពីតួលេខនៃការបង្ក្រាប ឈើអាណាធិបតេយ្យនៅទូទាំងខេត្ត លោកថ្លែងប្រាប់យ៉ាងខ្លីថា កំពុងជាប់រវល់ប្រជុំ។ ប្រភពពត៌មានដោយឡែក ទៀតប្រាប់ឲ្យដឹងថា មានគំនរឈើជាច្រើនកន្លែងទៀត នៅក្នុងភូមិសាស្ត្រក្នុងស្រុកដែលសំបូ រព្រៃឈើដូចជា ស្រុកវ៉ើនសៃ ស្រុកតាវែង ស្រុកកូនមុំ ស្រុកអូរជុំជាដើម ដែលឈ្មួញដឹកយកទៅគរលាក់ទុកប៉ុន្តែសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធមិនទាន់ចុះ បង្ក្រាបអោយចំគោលដៅ នៅឡើយទេ៕