វិធី​បំបៅ​ទឹកដោះគោ​ទារក​អោយបាន​ត្រឹមត្រូវ​

វិធី​បំបៅ​ទឹកដោះគោ​ទារក​អោយបាន​ត្រឹមត្រូវ​

​អ្នក​អាច​នឹង​មាន​ផា​សុក ប្រសិនបើ​អ្នក​ធ្វើការ​បំបៅ​ទឹកដោះ​ម្តាយ ឬ ទឹកដោះគោ​ដល់​ទារក ដោយ​ស្ថិត​ក្នុង ស្ថានភាព​អង្គុយ នៅ​លើ​កៅអី​មាន​ធ្នាក់ដៃ ឬ កៅអី​ដែល​យោ​កបាន​។ ដាក់​ខ្នើយកើយ នៅ​ខាងក្រោម​ដៃ របស់​អ្នក ដើម្បី​ទ្រ​នូវ​ទម្ងន់​ខ្លួន​របស់​ទារក ។ ប្រើ​ដៃ​របស់​អ្នក​ឱប​ត្រ​កង ជុំវិញ​ខ្លួន​ទារក​ផ្នែក​ខាងលើ​ថ្នមៗ ។​

​អ្នក​អាច​នឹង​ត្រូវ​ជួយ​ទារក​អ្នក ក្នុង​ការបើក​មាត់​របស់​ពួកគេ​ដើម្បី​អោយ​ជញ្ជក់​ក្បាល​ដោះ​បាន ។ ដោយ ត្រូវ​យក​ក្បាលដោះ អង្អែល​ថ្នមៗ ទៅលើ​ចំហៀង​ថ្ពាល់ ដែល​នៅ​ជិត​នឹង​មាត់ របស់​ពួកគេ ។ ដើម្បី​កុំអោយ ពួកគេ​បឺត​ខ្យល់​ចូលក្នុង​ពោះ អ្នក​ត្រូវ​កាន់​ដប​ទឹកដោះគោ​អោយ​បាន​ត្រឹមត្រូវ នោះ​ទឹកដោះ គោ នឹង​ស្ថិត​នៅ​បំពេញ​ក្នុង​ក្បាល​ដប និង ក្បាល​ដោះ​បាន​ពេញ​ល្អ ។​

ត្រូវ​មើល​ទៅ​កាន់​ទារក ដោយ​សេចក្តីស្រលាញ់ និង យកចិត្តទុកដាក់ ដោយ​ការ​សំលឹង​កែវភ្នែក របស់​ពួកគេ  និង​ព្យាយាម ញញឹម និង និយាយ​រក​ពួកគេ​អោយបាន​ច្រើន ក្នុងអំឡុងពេល​ដែល​អ្នក កំពុង​បំបៅ​ទឹកដោះគោ ដល់​គេ​។ នោះ​គេ​នឹង រៀន​សំលឹងមើល​មក​អ្នក​វិញ ដោយ​យកចិត្តទុកដាក់ និង កាន់តែ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​អ្នក ក្នុងអំឡុង​ពេលវេលា​ដ៏​កក់ក្តៅ​មួយ​នេះ ។​

អ្នក​មិន​ត្រូវ​ទល់ ឬ ប្រើ​អ្វី​ទ្រ​ដប​ទឹកដោះគោ ទៅនឹង​មាត់​របស់​ទារក​នោះទេ​។ ការធ្វើ​បែប​នេះ អាច​នឹង អោយ​ទារក​អ្នក​ឈ្លក់​នឹង​ទឹកដោះគោ ប្រសិន​បើ​ពួកគេ​លេប​មិនទាន់​។​

អ្នក​មិន​ត្រូវអោយ​ទារក​អ្នក ដេក​បៅ​ដប​ទឹកដោះគោ ដោយ​ម្នាក់ឯង​ឡើយ​។ ទារក​អាច​នឹង​ឈ្លក់ ហើយ អាច​នឹង​មិន​មាន នរណា​ម្នាក់​ជួយ​គេ​ទាន់​បាន ។ ហើយ​ការធ្វើ​បែប​នេះ ក៏​អាច​នឹង​ធ្វើ អោយ​ពួកគេ​ប្រឈម មុខ​ខ្ពស់ ទៅ​នឹង​ការបង្ក​រោគ​នៅក្នុង​ត្រចៀក​បានដែរ ប្រសិនបើ​គេ​ដេក​រាបស្មើរ នៅពេល​ដែល​កំពុង​បៅ ទឹក ដោះ​គោ ។ នេះ​ដោយសារ​តែ ទឹកដោះគោ អាច​ហៀរ​ចូលទៅក្នុង ត្រចៀក​ផ្នែក​កណ្តាល ហើយ​វា​នឹង បង្ក​អោយ មានការ​ចម្លងរោគ​បាន ។​

ម្យ៉ាងវិញទៀត អ្នក​មិន​ត្រូវអោយ​ទារក​បៅ​ទឹកដោះគោ នៅពេលដែល​ពួកគេ កំពុង​គេង​នោះទេ ។ ប្រសិនបើ​ទារក ដេក​លក់​ពេល​កំពុង​បៅ នោះ​ទឹកដោះគោ​ទាំងនោះ នឹង​ត្រូវ​ដក់​ពេញ​នៅ​ក្នុង​មាត់ និង ជុំវិញ​ធ្មេញ និង អញ្ចាញ ដែល​អាច​ធ្វើអោយ​ធ្មេញ​របស់​ពួកគេ ឆាប់​ពុក និង បង្កើត​ជា​ប្រហោង​បាន ។ ធ្មេញ​ដែ​លឆាប់​មាន​ប្រហោង នឹង​មាន​ការឈឺចាប់ និង ឆាប់​បាក់ ជាង​ធ្មេញ​កុមារ ដែល​មាន​សុខភាព មាត់​ធ្មេញ​ល្អ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។