​ហេតុ​អ្វី​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ជា​ប្រចាំ​?

​ហេតុ​អ្វី​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ជា​ប្រចាំ​?

​គោលបំណង នៃ​ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព នោះ​គឺ​ដើម្បី​កំណត់ អោយបាន​ថា​តើ អ្នក​មាន​សញ្ញា ឬ រោគសញ្ញា​ណាមួយ ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់ សុខភាព ឬ មាន​ជម្ងឺ​អ្វី​ដែរ​ឬទេ​? ហើយ​ជាពិសេស នោះ​គឺ វា​អាច​បង្ការ​បាន នូវ​ជំងឺ ឬ ផល​លំបាក​ផ្សេងៗ ដែល​អាច​កើតមាន​ចំពោះ​សុខភាព​ជា​ទូទៅ របស់​អ្នក ។​

​ជាធម្មតា កាល​បើ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ឆាប់​ធ្វើ​រោគវិនិច្ឆ័យ​ដឹង បាន​ពី​បញ្ហា​សុខភាព​របស់​អ្នក នោះ​ឱកាស​នៃ​ការព្យាបាល​បាន​ជោគជ័យ នឹង​សង្ឈឹមបា​ន​ច្រើន ហើយ​ថែមទាំង​អាច រក្សា​ជីវិត​របស់ អ្នក​បាន​ផង​ដែរ​។

ជំងឺ​លើស​សម្ពាធ​ឈាម ជារឿយៗ ត្រូវបាន​គេ​ចាត់ទុក ថា​ជា​ឃាដករ ដ៏​ស្ងប់ស្ងាត់​មួយ ដោយសារតែ មនុស្ស​ភាគច្រើន មិន​បាន​ដឹង​ខ្លួន​ឯង ថា​កំពុងតែ​មានជំងឺ​នេះ នៅ​ជាមួយ​នឹង ពួកគេ​រាល់​ថ្ងៃ​នោះ​ទេ​។ ជម្ងឺ​លើស​សម្ពាធ​ឈាម ដែល​មិន​បាន​ទទួលយក ការព្យាបាល​អោយបាន​ត្រឹមត្រូវ អាច​ធ្វើអោយ​អ្នក ជម្ងឺ​កើតមាន​ជំងឺរ៉ាំរ៉ៃ ជាច្រើន​ផ្សេង​ទៀត មានដូចជា៖ ជំងឺ ខ្សោយ​តម្រងនោម​, ជំងឺស្លាក់​ឈាម​ក្នុង បេះដូង​, ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូង​ជាដើម ។ ជាមួយនឹង ការពិនិត្យ​សុខភាព​ដ៏ធម្មតា​មួយ ដូច​ជា​ការ​វ៉ាស់​សម្ពាធ​ឈាម អាច​អោយ​អ្នក​ទទួលយក បាន​នូវ​ការ ព្យាបាល ដ៏​ត្រឹមត្រូវ​មួយ និង ទប់ស្កាត់​បាន​នូវ ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន ដែល​អាច​នឹង​កើតមាន​បាន នៅ​ថ្ងៃក្រោយ ។​

ជំងឺ​លើស​សម្ពាធ​ឈាម គ្រាន់តែ​ជា​ឧទាហរណ៍ មួយ​ប៉ុណ្ណោះ នៃ​ស្ថានភាព​វេជ្ជសាស្ត្រ ដែល​អាច​នឹង ត្រូវបាន​រកឃើញ តាមរយៈ​ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​។ ជំងឺ​ទឹកនោម​ផ្អែម និង ប្រភេទ​នៃជំងឺមហារីក ជាក់លាក់​មួយចំនួន​ទៀត ក៏​អាច​នឹង​ត្រូវ​បាន​តាមដាន​រកឃើញ មុនពេល​ដែល​វា​លេចចេញ រោគសញ្ញា ធ្ងន់ធ្ងរ អោយ​យើង​ដឹង​បាន​ផង​ដែរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។