​ក្បួន​គណនា​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេ​ស​ជ្ជះ​ដែល​អ្នក​បាន​ផឹក​

​ក្បួន​គណនា​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេ​ស​ជ្ជះ​ដែល​អ្នក​បាន​ផឹក​

​អ្វី​ដែល​មិនល្អ​សម្រាប់​អ្នក នៅក្នុង​ភេ​ស​ជ្ជៈ​ដែល​អ្នក​ផឹក​នោះ​គឺ ជាតិ​ស្ករ​។ ហើយ​កម្រិត​កាឡូរី​ដែល មិនមាន របស់​វា អាច​បណ្តាល​អោយ​អ្នក កើន​ទម្ងន់ និង បំផ្លាញ​បាន​ផងដែរ ដល់​សុខភាព​ធ្មេញ​របស់​អ្នក ។ តាម​ការប៉ាន់ប្រមាណរ​បស់ នាយកដ្ឋាន​ផ្នែក​កសិកម្ម​របស់​ប្រទេស​អាមេរិក បានបង្ហាញ​ថា កម្រិត​បរិមាណ​នៃ​ការ ប្រើប្រាស់​ជាតិ​ស្ករ ត្រូវ​បាន​បន្ត​កើនឡើង​ជា​លំដាប់ ជា​រៀងរាល់ឆ្នាំ ដោយសារតែ មនុស្ស​ភាគ ច្រើន ចូលចិត្ត​ទទួលទាន​ភេ​ស​ជ្ជៈដែល​មាន​ជាតិ​ផ្អែម ។​
​ដើម្បី​ដឹង​ពី​បរិមាណ​នៃ​ជាតិ​ស្ករ ដែល​មាន​នៅក្នុង​ភេ​ស​ជ្ជៈ​មួយ​កំប៉ុង ឬ មួយ​ដប ដែល​អ្នក​ចូលចិត្ត នោះ​អ្នក​ត្រូវ​ធ្វើការ​ពិនិត្យ​ទៅលើ ផ្លាកសញ្ញា និង ត្រៀម​ខ្លួន​ក្នុង​ការ​គណនា​អំពី​តួលេខ​ទាំងនេះ ។ អ្នក​ត្រូវ​ចងចាំ​ថា ជាតិ​ស្ករ​៤​ក្រាម គឺ​ស្មើរ​នឹង ស្ករ​១​ស្លាបព្រា​កាហ្វេ​។ ដូច្នេះ ប្រសិនបើ​ភេ​ស​ជ្ជៈមួយ​កំប៉ុង មាន កម្រិត​ជាតិ​ស្ករ​ចំនួន ៦៥​ក្រាម នោះ​បានន័យថា វា​នឹង​មាន​ជាតិ​ស្ករ ក្នុង​នោះ​ច្រើន​ជាង ១៦​ស្លាបព្រា​កាហ្វេ ។​

​នាពេលនេះ អ្នក​អាច​ចាប់ផ្តើម ធ្វើ​ការអង្កេត​រាល់​អ្វីៗ ដែល​អ្នក​ត្រូវ​ទទួល​ទាន ។ ជាតិ​ស្ករ​មានឈ្មោះ ផ្សេងៗ​គ្នា​ជា​ច្រើន​ប្រភេទ ដូច្នេះ អ្នក​មិន​ត្រូវ​មានការ​ភ្លាំងភ្លាត់​នោះទេ ប្រសិនបើ​អ្នក​មិន​បាន​ឃើញ វា​ជាក់ស្តែង នៅលើ បញ្ជី​រូបមន្ត​គ្រឿងផ្សំ​ដែល​មាន​នៅ​លើ​ផ្លាកសញ្ញា​របស់​វា​។ អ្នក​ត្រូវ​មាន​ភាព វ័យ​ឆ្លាត ក្នុង​ការស្វែងរក​ឈ្មោះ​ក្លែងក្លាយ​របស់​វា ដែល​មាន​ដូចជា​៖ សេរ៉ូ ដែល​ធ្វើ​ពី ពោត​មាន​ជាតិ ប្រូ​តូស​ខ្ពស់​, សារជាតិ​ប្រូ​តូស ( fructose) , កំហាប់​ទឹក​ផ្លែឈើ​, ទឹកឃ្មុំ​, ទឹកសេរ៉ូ រួម​ទាំង​ពាក្យ​បច្ចេកទេស ផ្សេងទៀត ឧទាហរណ៍ sucrose, dextrose, maple syrup, agave និង  molasses ជាដើម ។​

បើទោះជា​បរិមាណ​នៃ​ជាតិ​ស្ករ ដែល​មាន​នៅក្នុង​ភេ​ស​ជ្ជៈ​ដែល​អ្នក​ទ​ទូល​ទាន​នោះ មិន​បាន​ផ្តល់​ផល ប៉ះពាល់​អាក្រក់​ច្រើន​នោះ​ទេ តែ​បរិមាណ​លើសលុប​នៃ​ជាតិ​កាឡូរី​គឺអាច ផ្តល់​ផល​ជា​អវិជ្ជមាន​ចំពោះ​អ្នក បាន​។ ប្រសិនបើ​អ្នក​មាន​ទឹក​សូ​ដា​មួយ​ដប ដែល​មាន​ចំណុះ ៥៩១​មី​លី​លីត្រ នោះ​អ្នក​នឹងត្រូវ ទទួលបាន នូវ​បរិមាណ​កាឡូរី​ទទេ ប្រហែលជា ២៤០​កា​ឡូរី​។ តែ​ទឹកកក​ដែល​មាន​រសជាតិ​ផ្អែម គឺ​មិនមែន​ជា​ជម្រើស ដ៏​ល្អ សម្រាប់​អ្នក​នោះ​ទេ គឺថា កម្រិត​វា​ចំនួន ៤៧៣​មី​លី​លីត្រ មាន​ផ្ទុក​កាឡូរី​ចំនួន ២០០​។​

អ្នក​ប្រហែលជា​នឹង​ធ្វើ​ការពិចារណា​ពី ការ​ទទួលទាន​ភេ​ស​ជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ ជំនួស​វិញ ។ ប៉ុន្តែ​អ្នក មិន​ត្រូវ​ជឿជាក់​លើ​ពពួក​ភេ​ស​ជ្ជៈសម្រកទ​ម្ងន់ ទាំងនោះ​ខ្លាំងពេក​ទេ​។ ដោយសារ​តែ​ពួក​វា​មិនមាន ផ្ទុក ជាតិ​កាឡូរី នោះ​មិនមែន​បានន័យថា ពួក​វា​អាច​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​អ្នក​ទេ ។ យើង​នៅ​មិន ទាន់​មាន ការបញ្ជាក់​ច្បាស់​នៅឡើយ នូវ​ផល​ប៉ះពាល់​ដ៏​យូរអង្វែង របស់​វា​នៅ​ថ្ងៃ​ក្រោយមក​ទៀត​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។