ថៅកែទឹកកក បើករថយន្តទាំងស្រវឹង ចេញពីច្រៀងខារ៉ាអូខេ បុកមេភូមិស្លាប់និងរបួស នៅក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៩កន្លះយប់ថ្ងៃទី២៤មករាឆ្នាំ២០១៦ ថៅកែ សិប្បកម្មផលិតទឹកកកនៅក្រុងស្ទឹងត្រែង ស្រវឹងជោគបើករថយន្តចេញ ពីហាង ខារ៉ាអូខេយីហោ«កាឡាក់ស៊ី» បានរេចង្កូតបុកម៉ូតូលោកមេភូមិ បណ្តាលអោយ ស្លាប់និងរបួសប្រពន្ឋធ្ងន់ត្រង់ចំណុចជិតខារ៉ាអូខេ«ឦសានមនោរម្យ» ស្ថិតក្នុង ភូមិលើសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងរួចបើករថយន្តគេចមិនទទួលខុសត្រូវ។

មន្ត្រីនគរបាលចរាចណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ាកធុនត្រា (TUNDRA) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-6119 បើកបរដោយឈ្មោះ ឡោ លីផេង ភេទប្រុស អាយុ៤១ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកក នៅភូមិ ស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។បានបើកចេញពីច្រៀងសប្បាយ នៅហាងខារ៉ាអូខេយីហោ «កាឡាក់ស៊ី» ក្នុងស្ថានភាពស្រវឹងជោគ បើកបរ ក្នុង ល្បឿនលឿន បានរេចង្កូតទៅបុកម៉ូតូ របស់ជនរងគ្រោះទាំង២នាក់ ដែលកំពុង ឌុបគ្នាបណ្តាលអោយឈ្មោះ ព្រហ្ម សំរិត ភេទប្រុស អាយុ៥០ឆ្នាំ បានស្លាប់ នៅ មន្ទីរពេទ្យមានមុខរបរជាមេភូមិ និងប្រពន្ធឈ្មោះ ពុធ កៃសន ភេទស្រីអាយុ៤៨ ឆ្នាំ បានរងរបួសធ្ងន់ មានទីលំនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ក្រោយបើករថយន្តបង្ករគ្រោះថ្នាក់ដល់អ្នកដទៃរហូតមានអ្នកស្លាប់និងរបួសជន ល្មើសជាម្ចាស់រថយន្តបង្ករបានបើកយកទៅរក្សាទុកនៅក្នុងរោងសិប្បកម្មផលិត ទឹកកក បាត់តែម្ដង។

មន្ត្រីនគរបាលចរាចណ៍បានឲ្យដឹងបន្តថាក្រោយកើតហេតុ នគរបាលចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការ ស្រាវជ្រាវ សាក សួរសាក្សីឃើញហេតុការណ៍ ទើបរករថយន្តបង្កបានបើករត់គេច យកទៅ លាក់ទុក នៅកន្លែងសិប្បកម្មផលិតទឹកកក តែត្រូវបានសមត្ថកិច្ចតាមរកឃើញ នាំយករថយន្តបង្ក និងម៉ូតូមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ វិធានការតាមផ្លូវច្បាប់៕

ថៅកែទឹកកក បើករថយន្តទាំងស្រវឹង ចេញពីច្រៀងខារ៉ាអូខេ បុកមេភូមិស្លាប់និងរបួស នៅក្រុងស្ទឹងត្រែង

ថៅកែទឹកកក បើករថយន្តទាំងស្រវឹង ចេញពីច្រៀងខារ៉ាអូខេ បុកមេភូមិស្លាប់និងរបួស នៅក្រុងស្ទឹងត្រែង  ថៅកែទឹកកក បើករថយន្តទាំងស្រវឹង ចេញពីច្រៀងខារ៉ាអូខេ បុកមេភូមិស្លាប់និងរបួស នៅក្រុងស្ទឹងត្រែង ថៅកែទឹកកក បើករថយន្តទាំងស្រវឹង ចេញពីច្រៀងខារ៉ាអូខេ បុកមេភូមិស្លាប់និងរបួស នៅក្រុងស្ទឹងត្រែង