Adidas បញ្ចប់ការ ឧបត្ថម្ភ ជាមួយ IAAF បន្ទាប់ពី មានរឿង អាស្រូវ

អាល្លឺម៉ង់៖ ក្រុមហ៊ុនយក្សផលិត ទ្រនាប់ជើង Adidas  បានបញ្ចប់ការ ឧបត្ថម្ភជាមួយនឹង  IAAF បន្ទាប់ពីមានរឿងអាស្រូវ  នេះបើយោងតាម គេហទំព័រ BBC ចុះផ្សាយ។

ក្រុមហ៊ុនផលិតទ្រនាប់ជើង Adidas បានសរសេរលិខិតមួយ ទៅកាន់ សមាគមអន្តរជាតិ នៃសហព័ន្ធកីឡាអត្តពលកម្ម (IAAF) ដើម្បីជំរាបជូនដល់គណៈ អភិបាល ដើម្បីបញ្ចប់កិច្ច ព្រមព្រៀង រយៈពេល៣ឆ្នាំ នៅដើមឆ្នាំនេះ ។

ក្រុមហ៊ុនផលិតទ្រនាប់ ជើងរបស់អាល្លឺម៉ង់ បានយល់ព្រមចុះ កុងត្រារយៈពេល ១១ឆ្នាំ ជាមួយនឹង សមាគមអន្តរជាតិនៃសហព័ន្ធកីឡាអត្តពលកម្ម (IAAF)  តាំងពីឆ្នាំ២០០៨ ក្នុងតម្លៃ ២៣លានផោន ប្រហែល៣៣ លានដុល្លារអាម៉េរិក។ ប៉ុន្តែដោយសារតែរឿងអាស្រូវ ក្រុមហ៊ុនផលិតទ្រនាប់យក្ស Adidas កំពុងដកខ្លួនចេញ ពុកុងត្រានេះ។

Adidas មុននឹងចុះកុងត្រា បាននិយាយគ្នាយ៉ាង ច្បាស់លាស់ណាស់ ថា «មានគោលនិយោយបាយប្រឆាំងនឹងអំពើពុករលួច» ទើបឈានដល់ការចុះកុងត្រាជាមួយនឹង IAAF ។

យោងតាមប្រភពខាងលើបានឲ្យដឹងថា មានការបាត់បង់ប្រាក់ចំណូល រហូតដល់រាប់សិបលាន ដុល្លារអាម៉េរិក ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន Adidas ជាក្រុមហ៊ុនដៃគូ ពិសេសជាមួយនឹង IAAF  ក្នុងចំណោមក្រុមហ៊ុនជាដៃគូផ្សេងទៀតមាន Canon, Toyota, Seiko, TDK, TBS និង Mondo ជាដើម៕

Adidas  បញ្ចប់ការ ឧបត្ថម្ភ ជាមួយ  IAAF បន្ទាប់ពី មានរឿង អាស្រូវ