អតីត Freshie Girl វ៉ាន់ ស​ម្ជ​ស្ស នៅតែ​ស្រស់ស្អាត​

Doliprane TVC

សព្វថ្ងៃនេះ វ៉ាន់ ស​ម្ជ​ស្ស ដែលជា​អតីត Freshie Girl ជាប់​ចំណាត់ថ្នាក់​លេខ​១ កាលពី​ឆ្នាំ ២០០៨ នោះ នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត បើទោះបីជា​អ្នកនាង​មានកូន​ស្រី ដែលមាន​វ័យ​ប្រមាណ​ជាង បី​ឆ្នាំ​ក៏ដោយ​។​ ​បើ​ពិនិត្យ​តាម​រូបថត គេ​សង្កេតឃើញថា វ៉ាន់ ស​ម្ជ​ស្ស នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​និង​មាន រូប រាង​តូច​ច្រលឹង​ស្ទើរ​មិនដឹងថា នាង​មានកូន​នោះទេ​។​

អតីត Freshie Girl វ៉ាន់ ស​ម្ជ​ស្ស នៅតែ​ស្រស់ស្អាត​

សព្វថ្ងៃ​នាង​កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ក្នុង ជីវភាព​ហ៊ឺហា ដែល​ពេលខ្លះ គេ​បានឃើញ​នាង​ចេញទៅ​កំសាន្ត​នៅ​ប្រទេស​ប៉ែក​អឺ​រ៉ុប​ផងដែរ​។​កូនស្រី របស់ វ៉ាន់ ស​ម្ជ​ស្ស មានមុខមាត់​ស្រស់ស្អាត​គួរអោយ​ស្រលាញ់​និង​មានមុខមាត់​កាត់​តាម ស្វាមី​របស់​នាង​ច្រើនជាង​។ នេះ​បើតាម​ប្រភព​អ្នក​ដែល​ធ្លាប់​ស្គាល់​ស្វាមី​របស់ វ៉ាន់ ស​ម្ជ​ស្ស​។​ក្រោយពី ផ្តាច់ខ្លួន​ពី​ការងារ​សិល្បៈ​គេ​កម្រ​ឃើញ វ៉ាន់ ស​ម្ជ​ស្ស បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​កំសាន្ត​របស់​មិត្ត ភក្តិ​រួម​អាជីព​ណាស់​។​

អតីត Freshie Girl វ៉ាន់ ស​ម្ជ​ស្ស នៅតែ​ស្រស់ស្អាត​

​គេ​នៅ​ចាំបាន​ថា ក្រោយពី​ជាប់​ជ័យលាភី​នៅក្នុង​កម្មវិធី Freshie Girl ឆ្នាំ ​២០០៨ វ៉ាន់ ស​ម្ជ​ស្ស បាន​ហក់​ចូលក្នុង​សង្វៀន​សិល្បៈ​ដែល​កាលណោះ​នាង​មាន​ប្រជាប្រិយភាព​គួរសម​។​នាង បាន​ចូលរួម​សម្តែង​រឿង ចម្រៀង​ខារ៉ាអូខេ​និង​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ជាច្រើន​។​ស្រប​ពេលដែល​កេរ្តិ៍ឈ្មោះ កំពុង​លេចធ្លោ វ៉ាន់ ស​ម្ជ​ស្ស បានប្រកាស​ចាកចេញ​ពី​ការងារ​សិល្បៈ​នៅ​ចុងឆ្នាំ​២០១០៕ ចេ​នី​