រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ចន ឃែរី មក​ដល់​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក ចន ឃែរី (John Kerry) មក​ដល់​កម្ពុជា​ហើយ នៅ​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​២៥ មករា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ទៅ​ទទួល​ដំណើរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក លោក ចន ឃែរី នៅ​ពេល​នេះ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជជែក​ពី​ការ​ប្រជុំ​អាមេរិក​អាស៊ាន ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ។

សូម​រង់​ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ ដែល​លោក ម៉ម មុនីរតន៍ ដែល​កំពុង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​សេចក្ដី​រាយការណ៍​ផ្ទាល់ ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។