សមត្ថកិច្ច បានអនុញ្ញាតិ អោយកញ្ញា ដេត ម៉េងគៀង ត្រឡប់ទៅផ្ទះវិញ !

ប្រភពពីសមត្ថកិច្ចជំនាញ បានអោយដឹងថា  កញ្ញា ដេត ម៉េងគៀង អាយុ ២៣ ឆ្នាំ ដែលត្រូវបានសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ អញ្ជើញមកសាកសួរបំភ្លឺ អំពីរូបថតរបស់នាង និង គណនី Facebook ឈ្មោះ Kim Bopha នៅព្រឹកមិុញនោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតិអោយ ត្រឡប់ទៅផ្ទះវិញហើយ ។

គួរបញ្ជាក់ថា គណនី Facebook ឈ្មោះ Kim Bopha បានប្រើប្រាស់រូបថត របស់នាងរួចយកទៅប្រមាថសម្ដេចតេជោ ហ៊ុន សែន ។ ប៉ុន្តែក្រោយពីសារសួរបំភ្លឺ នាងមិនមានការពាក់ព័ន្ធទេ ។ សមត្ថកិច្ចបានអនុញ្ញាតិអោយនាងត្រឡប់ទៅផ្ទះវិញ ហើយបន្តស្រាវជ្រាវតាមរកម្ចាស់គណនី Facebook ឈ្មោះ Kim Bopha ជាបន្តទៀត។

ពាក់ព័ន្ធនឹងករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺបន្ថែមពីលោក ឧត្តមសេនីយ៍ គៀត ចន្ទធារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលបាននោះទេ៕