សហព័ន្ធ កីឡាប្រដាល់កម្ពុជា ចុះMOU នឹងអង្គការ អរុណរះកម្ពុជា ត្រៀម Sea Game 2023

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ នាការិយល័យអង្គការ អរុណរះកម្ពុជា សហព័ន្ធកីឡាប្រដាល់ កម្ពុជា និងអង្គការអរុណរះកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងគោលបំណង សហការរៀបចំមជ្ឈមណ្ឌលហ្វឹកហ្វឺកកីឡាប្រដាល់ យុវជនជំនាន់ថ្មីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

អនុស្សរណៈយោគយល់គ្នា ធ្វើឡើងរវាងលោក តែម ម៉ឺន ជាសហព័ន្ធកីឡាប្រដាល់កម្ពុជា និងលោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះកម្ពុជា និងមន្ត្រីក្រោមឳវាទជាច្រើនរូបទៀត ដែលជាសាក្សីភាពនាថ្ងៃនេះផងដែរ។
លោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះកម្ពុជាបានមានប្រសាសន៍ថា មានគោលបំណងដើម្បីជួយកុមារក្រីក្រ និងកុមារកំញ្រដែលត្រូវបានឳពុធម្តាយបោះបង់ចោល កម្សាន្តអារម្មណ៍ស្រស់ថ្លា ជាពីសេសជួយបណ្តុះបណ្តាលដល់កុមារដែលមានទេពកោសល្យខាងកីឡាប្រដាល់មកនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺកកីឡាប្រដាល់យុវជនជំនាន់ថ្មីឲ្យក្លាយជាកីឡាករប្រដាល់អាជីព ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម។

លោក តែម ម៉ឺន ជាសហព័ន្ធកីឡាប្រដាល់កម្ពុជាក៏បានថ្លែងថា លោកសប្បាយរីករាយណាស់ និងសូមថ្លែងអំណរគុណដល់លោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះកម្ពុជាដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសហព័ន្ធលោកក្នុងគោលបំណងជួយលើកស្ទួយវិស័យកីឡាប្រដាល់នៅប្រទេសកម្ពុជា ចំពោះរូបលោក និងមន្រ្តីសហព័ន្ធនឹងខិតខំជ្រើសរើសយុវជនកីឡាប្រដាល់ជំនាន់ថ្មី ស្របតាមបទដ្ឋានបច្ចេកទេស និងលទ្ធភាព។

លោកបានបន្តថា ចុះអនុស្សរណៈយោគយល់គ្នានេះនឹងចូលជាធរមានចាប់តាំងពីថ្ងៃចុះហត្ថលេខានេះតទៅ និងមានសុពលភាពរយៈពេល ១៥ឆ្នាំ ។មជ្ឈមណ្ឌលហ្វឹកហ្វឺកកីឡាប្រដាល់យុវជនជំនាន់ថ្មីមាន ទីតាំងស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ក្នុងទំហំដី ៣៥ x ៥០ ដែលត្រូវចំណាយថវិកាអស់ជាង៥ម៉ឺនដុល្លារអាមេរិក៕

សហព័ន្ធ កីឡាប្រដាល់កម្ពុជា ចុះMOU នឹងអង្គការ អរុណរះកម្ពុជា ត្រៀម Sea Game 2023

សហព័ន្ធ កីឡាប្រដាល់កម្ពុជា ចុះMOU នឹងអង្គការ អរុណរះកម្ពុជា ត្រៀម Sea Game 2023

សហព័ន្ធ កីឡាប្រដាល់កម្ពុជា ចុះMOU នឹងអង្គការ អរុណរះកម្ពុជា ត្រៀម Sea Game 2023