អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

Doliprane TVC

​រាងកាយ​ធ្វើការ​ល្អប្រសើរ​ជាមួយនឹង​ប្រភេទ​អាហារ​មាន​ជាតិ Biomechanical ដែល​អាច​ដុតបំផ្លាញ និង ផ្តល់​ថាមពល​បាន​រហ័ស ។ វា​មាន​កត្តា ៣ យ៉ាងដែល​ជួយជំរុញ​សមត្ថភាព​ផ្លូវភេទ ។ ទី ១ គឺ​អ័រម៉ូន​តេ​ស្តូ​ស្តឺ​រ៉ូ​ន (Testosterone) ជា​កត្តា​ជំរុញឱ្យមាន​ចំណង់​សម្រាប់​បុរស ។ ទី ២ គឺ​ប្រព័ន្ធ​ការពារ​រាងកាយ​ដ៏​រឹងមាំ​ដែល​អាចឱ្យ​អ្នកមាន​កម្លាំង​រក្សា​ការពារ​ពី​ជំងឺ​ផ្សេងៗ​កុំ​ឱ្យមក​យាយី ។ ចំណុច​ទី ៣ គឺ​សម្ពាធ​ឈាមដែល​ហូរ​ក្នុង​ខ្លួន​អ្នក​ត្រូវ​រក្សា និង ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ជា​ទៀងទាត់​ដើម្បី​រក្សា ចលនា​ឈាម​រត់​ក្នុង​ខ្លួន​បាន​ប្រសើរ ។ កត្តា​សំខាន់​មួយទៀត​គឺ​ការបង្កើត​សារធាតុនី​ទ្រី​កអុក​ស៊ី​ដ ដែល​អាចឱ្យ​អ្នក​ទប់ទល់​បញ្ហា​លិង្គ​មិន​ឡើង​រឹង ។ ជារួម​អាហារ​មួយចំនួន​អាចជួយ​ឱ្យ​អ្នកដោះស្រាយ​បញ្ហា​ទាំងអស់នេះ ។​

១ – កាហ្វេ ៖ ជាតិ​កាហ្វេ​អ៊ី​ន​បាន​ជួយ​ដាស់​អារម្មណ៍​អ្នក​ឆាប់​មាន​មនោសញ្ចេតនា និង ជួយ​បង្កើន​ការរំលាយ​អាហារ ជួយ​ដល់​សម្ពាធ​ឈាម និង បង្កើន​កម្លាំង​ដោយ​បញ្ចេញ​ជាតិ​ខ្លាញ់ ព្រមទាំង​បំប្លែង​ឱ្យ​ក្លាយជា​ថាមពល និង ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សកម្ម​នៅពេល​យប់ ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

២ – អយ​ស្ទឺ​រ ៖ ត្រូវបាន​គេ​ចាត់ទុក​វា​ជា​អាហារ​មួយ​ដែល​ល្អ​បំផុតសម្រាប់​ជួយ​ឱ្យ​លិង្គ​អ្នក​ឆាប់​ឡើង​រឹង ។ ក្នុង​អយ​ស្ទឺ​រ​មាន​ផ្ទុក​វីតាមីន និង សារធាតុ​រ៉ែ ដូចជា​ស័ង្កសី និង វីតាមីន B6 ដែលមាន​គុណប្រយោជន៍​សម្រាប់​បង្កើន​អ័រម៉ូន​តេ​ស្តូ​ស្តឺ​រ៉ូ​ន ។ អ្នក​ក៏​អាច​ពិសា​គ្រាប់​ធញ្ញជាតិ និង គ្រាប់សណ្តែក​ផ្សេងៗ​ក៏បាន ព្រោះ​វា​ក៏មាន​គុណប្រយោជន៍​ស្រដៀង​គ្នា​ផងដែរ ជាពិសេស​បើ​អ្នកមាន​ប្រតិកម្ម (​អាល់​ឡែក​ហ្ស៊ី​) ជាមួយ​អយ​ស្ទឺ​រ ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៣ – ម្ទេស ៖ ម្ទេស​ជួយ​ដល់​សម្ពាធ​ឈាម​របស់​អ្នក​បរិភោគ ព្រោះ​វា​ជួយ​ពង្រីក​សរសៃឈាម ធ្វើឱ្យ​អារម្មណ៍​ស្ងប់ និង ជួយ​ឱ្យ​លិង្គ​របស់​អ្នក​ឆាប់​រឹង​ផងដែរ ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៤ – ចេក ៖ បេះដូង​ល្អ​គឺ​មានន័យថា ជីវិត​ផ្លូវភេទ​របស់​អ្នក​ក៏​ប្រសើរ​ផងដែរ ។ ចេក​មាន​ផ្ទុក​សារធាតុ​ប៉ូ​តា​ស្យូ​ម ដែល​បាន​ជួយ​ឱ្យ​សុខភាព​បេះដូង និង ចលនា​ចរន្តឈាម​រត់​បានល្អ ។ ប៉ូ​តា​ស្យូ​ម​ជួយ​ឱ្យ​អ្នកគ្រប់គ្រង​កម្រិត​សូ​ដ្យូ​ម និង គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក​បរិភោគ​វា ហើយ​ជួយ កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បេះដូង​បាន​ទៀតផង ។ ប្រសិនបើ​អ្នក​មិន​ចូល ចិត្ត​ទទួលទាន​ចេក​អ្នក​អាច​ទទួលទាន​បន្លែ​ផ្សេងៗ​ដែលមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម ដូចជា​ផ្លែក្រូច​ជាដើម ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៥ – ត្រី​សាល់​ម៉ុង ៖ ត្រី​សាល់​ម៉ុង​មាន​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ។ ត្រី ប្រភេទ​នេះ​អាចជួយ​ឱ្យ​ឈាម​ឆាប់​រាវ និង បង្កើន​ចលនា​ឈាម​រត់​បាន​សព្វ​ក្នុង​រាងកាយ ។ អ្នក​អាច​បរិភោគ​ត្រី​គ្រប់​ប្រភេទ ជាពិសេស​ត្រី​សមុទ្រ​ព្រោះ​វា​សម្បូរ​សារធាតុ​អូ​មេ​ហ្គា​-៣ ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៦ – សាច់ជ្រូក ៖ ដើម្បី​ជំរុញ​ចំណង់​ផ្លូវភេទ​អ្នក​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​វីតាមីន B1 ព្រោះ​វា​អាចជួយ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ ។ សាច់ជ្រូក​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន និង ប្រូតេអ៊ីន ។ សាច់ ជ្រូក​ក៏​អាចជួយ​ឱ្យ​កីឡាករ​ហែល​ទឹក​បានល្អ ។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​សាច់ជ្រូក អ្នក​អាច​បរិភោគ​អាហារ​ជំនួស ដូចជា នំប៉័ង និង សណ្តែក​ដែល​ផ្តល់ វីតាមីន B1 បាន​គ្រប់គ្រាន់​ផងដែរ ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៧ – ផ្លែ​ឆឺ​រី ៖ ផ្លែ​ឆឺ​រី​មាន​ផ្ទុក​សារធាតុ Anthocyanins ដែល​អាចជួយ​ការពារ​សរសៃឈាម របស់​អ្នក​បរិភោគ​វា​គឺ​វា​អាចជួយ​ការពារ​កុំឱ្យ​កកស្ទះ​សរសៃឈាម ឬ Atherosclerosis ។ ផ្លែឈើ​នេះ​ជួយ​ជំរុញ​ចរន្តឈាម​ឱ្យ​រត់​បាន​ស្រួល និង បង្កើត អារម្មណ៍​របស់​អ្នក​បរិភោគ​ឱ្យ​រំភើប ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៨ – ខ្ទឹមស ៖ មាន​ផ្ទុក​សារធាតុ Phythochecmical Allicin ដែល​ជួយ​ធ្វើឱ្យ​ឈាមរាវ និង បង្កើន​ចលនា​ឈាម​រត់​ក្នុង​ខ្លួន ។ វា​ក៏មាន​មុខងារ​ជួយ​ការពារ​កំណក​ឈាម​ក្នុង​សរសៃឈាម ផងដែរ ។​

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

៩ – ស្រាក្រហម ៖ ស្រាក្រហម​ត្រូវបាន​គេ​ចាត់ទុកជា​ភេសជ្ជៈ​ដែល មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ ដែល​ជួយ​ពង្រីក​សរសៃឈាម ដោយ បង្កើន​ការផលិត​នៃ​អា​ស៊ីដនី​ទ្រី​ក ។ តាម​ការសិក្សា​បង្ហាញ​ឱ្យដឹងថា អាស៊ីដ នី​ទ្រី​ក​ជួយ​ពង្រីក​សរសៃឈាម និង ផ្តល់ឱ្យ​អ្នក​នូវ​កម្រិត​លិង្គ​ឆាប់​ឡើង​រឹង​ខ្លាំង ស្រដៀង​គ្នា​នឹង​ថ្នាំ​វី​យ៉ា​ក្រា​ផងដែរ ។ សារធាតុ Phytochemical Resveratrol ដែលមាន​ក្នុង​ស្រាក្រហម ជួយ​បើក​សរសៃឈាម និង ឱ្យ​ឆាប់​មាន​កម្លាំង ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា​អ្នក​ត្រូវ​បរិភោគ​ត្រឹមតែ ១ ឬ ២ កែវ​ប៉ុណ្ណោះ​បាន​ហើយ ។

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​

១០ – ផ្លែ​ល្វា ៖ ផ្លែឈើ​ប្រភេទ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​អាហារ​ដែល​ល្អ​បំផុត ។ វា​មាន​ផ្ទុក​អាស៊ីដ​អា​មី​ណូ​ដែល​ជួយ​បង្កើន​កម្លាំង​ផ្លូវភេទ បង្កើន​កម្រិត​ឆាប់​ឡើង​រឹង​របស់​លិង្គ និង រឹង​បានយូរ ។​សូម​សាក ល្បង​ចំណីអាហារ​ដែល​បាន​រៀបរាប់​ខាងលើ ដើម្បី​រីករាយ សម្រាប់​ជីវិត​ផ្លូវភេទ​របស់​អ្នក ៕ សុផល

អាហារ ១០ មុខ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវភេទ​