តេជោ សែន ថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងចូលចិត្ត Page Facebook របស់សម្ដេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរសារ ថ្លែងអំណរគុណ ដល់អ្នកគាំទ្រ ចូលចិត្ត និងមានជំនឿជឿជាក់ លើការដឹកនាំប្រទេស របស់សម្ដេចនាពេលកន្លងមក។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា " ថ្ងៃនេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រ និងចូលចិត្ត (Likes) 2 លាន! ដោយសារ សន្ទុះគាំទ្រ របស់ប្រជាពលរដ្ឋ និងយុវជន ទើបធ្វើឲ្យចំនួន Likes កើនឡើង ពី១ម៉ឺន ទៅ២ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះ គឺបានឡើងដល់ ២លានក្នុងរយះពេលយ៉ាងខ្លីបំផុត!"។

សម្ដេច ក៏បានសរសេរសារ ថ្លែងអំណរគុណ ទៅកាន់បងប្អូន ប្រជាពលរដ្ឋថា "ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេស ដែលមានជំនឿជឿជាក់ លើការដឹកនាំរបស់ខ្ញុំ ការប្រគល់នូវទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរូបខ្ញុំដើម្បីដឹកនាំ កសាងប្រទេស គឺបងប្អូនជនរួមជាតិ បានបង្ហាញឲ្យឃើញ ច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព"។

សម្ដេច បានបន្ថែមទៀតថា "ខ្ញុំប្រើប្រព័ន្ឋ Facebook បន្ថែមលើប្រព័ន្ឋមានស្រាប់ បានបង្កើននូវប្រសិទ្ឋិភាព នៃការដោះស្រាយបញ្ហា របស់ជាតិ និងប្រជាជនតាមរយៈ ការប្រមូលព័ត៌មាននិងយោបល់ ពីគ្រប់មជ្ឈដា្ឋននានា ដែលជាការផ្តល់ឱកាសជូន ប្រជាជនចូលរួមយោបល់ មកកាន់នាយករដ្ឋមន្ត្រី ដោយផ្ទាល់ ចំណែកខ្ញុំវិញក៏មានឱ កាសឆ្លើយតបទៅកាន់ ប្រជាជនដោយផ្ទាល់ផងដែរ"។

សម្ដេច ក៏បានសរសេរបញ្ជាក់ថា "ខ្ញុំមានអារម្មណ៌ថា ខ្ញុំនៅជាប់និងប្រជាជន ហើយមានព័ត៌មាន កាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំ សំរេចចិត្តត្រឹមត្រូវ និងរហ័ស ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែង ជាមួយអ្នកណានោះឡើយ"។

សម្ដេច ក៏បានសរសេរសារ ថ្លែងអំណរគុណ សារជាថ្មីថា "ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនដែល តែងតែនៅជាមួយខ្ញុំ ដើម្បីយើងរួមគ្នា ការពារថែរក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើន ខ្លាំងឡើងថែមទៀត"៕

តេជោ សែន ថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងចូលចិត្ត Page Facebook របស់សម្ដេច

តេជោ សែន ថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងចូលចិត្ត Page Facebook របស់សម្ដេច

តេជោ សែន ថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងចូលចិត្ត Page Facebook របស់សម្ដេច

តេជោ សែន ថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងចូលចិត្ត Page Facebook របស់សម្ដេច