ចង់​ឆាប់​មានកូន​ គ្រាន់តែ​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​

Doliprane TVC

សូម​តាមដាន​អាន​វិធី ៧ យ៉ាង​ដែល​ជួយ​បង្កើន​ឱកាស​ឱ្យ​សុភាព នារី​ទាំងឡាយ​អាចមាន​កូន​បាន​កាន់តែ​ខ្ពស់ ។
១ – រួមដំណេក​ឱ្យចំ​ថ្ងៃ​
​ឱកាស​ដែល​ស្ត្រី​អាចមាន​កូន ឬ ក៏​អត់​នោះ​ស្ថិតនៅលើ​ការរាប់​ថ្ងៃ​ធ្លាក់​ស៊ុត​ឱ្យបាន​ត្រឹមត្រូវ ។ ភាគច្រើន​ស្ត្រី​នឹង​ធ្លាក់​ស៊ុត​ប្រហែលជា ១៤ ថ្ងៃមុន​មក​រដូវ ។ ឧបមា​ថាវ​ដ្ត​រដូវ របស់​ស្ត្រី​មាន​រយៈពេល ២៤-៣០ ថ្ងៃ នោះ​ស៊ុត​នឹង​ធ្លា​ក់នៅ​ចន្លោះ​ថ្ងៃទី ១០-១៦ ។ ដូច្នេះ​ត្រូវ​ចាប់ផ្តើម​រួមដំណេក​តាំងពី ៥ ថ្ងៃមុន​ស៊ុត​ធ្លាក់ ហើយ​គួរតែ​រួមដំណេក​ឱ្យបាន​ញឹកញាប់​ដើម្បី​បង្កើន​ឱកាស​មានកូន​ឱ្យ​កាន់តែច្រើន ។​

ចង់​ឆាប់​មានកូន​ គ្រាន់តែ​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​

២ – បារី​….​ផ្តាច់​ចោល​តែម្តង​
​ការជក់បារី​ធ្វើឱ្យ​ឱកាស​មានកូន​ថយចុះ​ទាំង​បុរស និង ស្ត្រី ពោលគឺ​ការជក់បារី​ជាង ២០ ដើម ក្នុង​មួយថ្ងៃ​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ការផលិត​ស៊ុត ។ មិនតែប៉ុណ្ណោះ​ជាតិពុល​ក្នុង​បារី​ថែម​ទៅ​បន្ទច់បង្អាក់​ការ ផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជេន​របស់​កោសិកា​ក្នុង​អូវែរ​ទៀតផង ។​

៣ – តឹងទ្រូង​… បំបាត់​ចេញ​
​សាកលវិទ្យាល័យ​ហា​វ៉ាដ​បាន​រកឃើញថា ក្រុម​ស្ត្រី​ដែលមាន​បញ្ហា​ពិបាក​មានកូន​ដែល​បានទទួល​ការ ព្យាបាល​ហើយ​មាន​អត្រា​អាចមាន​កូន​កើនឡើង​ទ្វេដង ។ ដូច្នេះ​អ្នកណា​ដែល​ចង់​មានកូន បញ្ហា​ស្ត្រេ​ស​តានតឹង អារម្មណ៍​ត្រូវ​រំសាយ​វា​ចោល​ខ្លះទៅ ។​

៤ – តម​កាហ្វេ​អ៊ី​ន និង ស្រា​
​ប្រសិនបើ​អ្នកណា​កំពុងតែ​ប្រើ​បច្ចេកវិជ្ជា​បង្កើតកូន​សិប្បនិម្មិត​នោះ​នឹង​ឃើញ​ផល​អាក្រក់​នៃ​កាហ្វេ​អ៊ី​ន និង ស្រា​យ៉ាង​ច្បាស់ក្រឡែត ។ ដោយ​ការស្រាវជ្រាវ​មួយ​របស់ Fertility and Sterility បាន​រកឃើញថា ការផឹក​ស្រា​ពេញ​មួយខែ​ឡើងទៅ​មុន​ការបង្ក​កូន​ក្នុង​កែវ​នឹង​ជះឥទ្ធិពល​ចំពោះ​ការ​រក្សាទុក​ស៊ុត ។ ការស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​ផងដែរ​ថា បុរស​ដែល​ផឹកស្រា​ក៏មាន​ផលប៉ះពាល់​ធ្វើឱ្យ​បង្កើន​អត្រា​រលូត​កូន​ក្នុងដំណាក់កាល បង្ក​កូន​ក្នុង​គភ៌​របស់​ភរិយា​ផងដែរ ។ ដូច្នេះ​គួរតែ​តម​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ទាំងអស់ ហើយ​កំណត់​ផឹក​កាហ្វេ​អ៊ី​ន​ក្នុង​មួយថ្ងៃៗ​ផង ។​

ចង់​ឆាប់​មានកូន​ គ្រាន់តែ​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​

៥ – ទទួលទាន​ប្រូតេអ៊ីន​ពី​បន្លែ​
​ឆ្លងតាម​ការស្រាវជ្រាវ​មួយ​ដែល​បានធ្វើ​ការសិក្សា​ទៅលើ​ក្រុម​អ្នក​ដែលមាន​ផែន​ការចង់​មានកូន​ចំនួន ១៩.០០០ នាក់ គេ​បាន​រកឃើញថា ក្រៅពី​ការជក់បារី ការទទួល ទាន​ខ្លាញ់ និង ឡើង​ទម្ងន់​ហើយ​នោះ ស្ត្រី​ដែល​ទទួលទាន​ប្រូតេអ៊ីន​ច្រើន ច្រើនតែ​ជួប​បញ្ហា​ការធ្លាក់​ស៊ុត​រហូតដល់​ទៅ ៤១ ភាគ រយ​ឯណោះ ។ ប៉ុន្តែ​នៅពេល​គេ​ធ្វើ​ការញែក​ប្រូតេអ៊ីន​ពី​សាច់សត្វ និង ប្រូតេអ៊ីន​ពី​បន្លែ​គេ​បាន​រកឃើញថា ស្ត្រី​ដែល​ទទួលទាន​ប្រូតេអ៊ីន​ពី​សាច់សត្វ​ពិបាក​មាន​កូនជាង​ស្ត្រី​ដែល​ទទួលទាន​ប្រូតេអ៊ីន ពី​បន្លែ​រហូតដល់​ទៅ ៣៩ ភាគរយ ។ ដូច្នេះ​អ្នក​ដែល​តាំងចិត្ត​ចង់​មានកូន គួរតែ​កំណត់​ការ​ទទួលទាន​សាច់សត្វ​ឱ្យ​តិចជាង ១-២ ឯក​តា ក្នុង​មួយថ្ងៃ ហើយ​ងាក​មក​ទទួលទាន​ប្រូតេអ៊ីន​ពី​បន្លែ​ជំនួស​វិញ ។​

៦ – ប្រើ​ក្បាច់​ត្រូវ​ទទួលជោគជ័យ​បាន​ពាក់កណ្តាល​
​ក្បាច់​រួមភេទ​ដែលមាន​ឱកាស​ធ្វើឱ្យ​មានកូន​ខ្ពស់បំផុត គឺ​ក្បាច់​មី​សិន​ណា​រី (​ក្បាច់​ប្រុស​នៅ លើ​ស្រី​) ។ តាម​ធម្មជាតិ​ទ្វារមាស​ស្ត្រី​នឹង​ទេរ​ទៅ ផ្នែក​ខ្នង ដូច្នេះ​ការ​ដេក​ផ្ងារ​របស់​ស្ត្រី​ទើប​ជួយ​បង្កលក្ខណៈ​បានល្អ ប៉ុន្តែ​វារឹតតែ​ល្អ​ថែមទៀត​ប្រសិន បើ​ស្ត្រី​លើក​ជង្គង់​ឡើង​ដាក់​ជើង​លើ​ជញ្ជាំង និង ស៊ក​ខ្នើយ​តូចៗ​ក្រោម​ត្រគាក ។ ក្បាច់​នេះ​នឹង​ជួយ​ឱ្យ​ទឹក​ស្ពែ​ម​ស្ថិតនៅ​បរិវេណ​ក្នុង​បង្អស់​នៃ​ទ្វារមាស ព្រោះ​កាលណា​ទឹក​ស្ពែ​ម​នៅ​កាន់តែ​ជិត​មាត់ស្បូន នោះ​ឱកាស​បង្ក​កំណើត​កាន់​តែមាន​ខ្ពស់​ទៅតាម​ហ្នឹង​ដែរ ហើយ​ត្រូវ​ប្រញាប់​ចូល​គេង​ភ្លាមៗ​ក្រោយពី​រួមដំណេក​រួច​ដើម្បីឱ្យ​ទឹក​ស្ពែ​ម​នៅបាន​យូរ​បំផុត ។​

ចង់​ឆាប់​មានកូន​ គ្រាន់តែ​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​

៧ – រក្សា​សីតុណ្ហភាព​
​ការផលិត​ទឹក​ស្ពែ​ម​របស់​បុរស​អាច​ផលិត​បាន ល្អ​លុះត្រាតែ​រាងកាយ​មាន​សីតុណ្ហភាព​ទាប​ជាង​សីតុណ្ហភាព​រាងកាយ​ធម្មតា ។ ដូច្នេះ​បុរស​គួរ តែ​ឈប់​ស្លៀកខោ​ទ្រនាប់​ប្រភេទ​តឹង​រឹបៗ ជិះ កង់​រយៈពេល​យូរៗ ត្រាំ​ទឹក​ក្តៅ ឬ ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ សូម្បីតែ​ដាក់​កុំព្យូទ័រ​យួរដៃ​លើ​ភ្លៅ​ក៏ត្រូវ ហាម​ដែរ ព្រោះ​សកម្មភាព​ទាំងអស់នេះ​ធ្វើឱ្យ​សីតុណ្ហភាព​ត្រង់​បរិវេណ​ពងស្វាស​ឡើង​ខ្ពស់ ៕ ឆាន់ ចំ​រ៉ា​