ធ្លាយ​រឿង​មាន​អ្នក​បន្លំ​យក​រូបថត​កញ្ញា​ស្រស់​ស្អាត​ដែល​ប៉ូលិស​ឃាត់ខ្លួន​ បង្កើត​ Account​ Facebook​ បង្ហោះ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​ រាត្រី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ យុវតី​វ័យក្មេង​សម្រស់​ស្រស់​ផូរផង់​ឈ្មោះ​ ដេ​ត​ ម៉េ​ង​គាង​ អាយុ​២២​ឆ្នាំ​ ជា​អ្នក​ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ដែល​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​មិ​ញ​ ក្រោម​បទចោទប្រកាន់​ថា​ បាន​បង្ហោះ​(Post)​អត្ថបទ​ និង​រូបភាព​ប្រមាថ​ដល់​អាយុជីវិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ Facebook​ នោះ​ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ព័ត៌មានវិទ្យា​ក្រសួងមហាផ្ទៃ​ អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ​ បន្ទាប់​ពី​ធ្វើការ​សាកសួរ​ចប់​សព្វគ្រប់​រួច​មក​ ។​

​សមត្ថកិច្ច​ជំនាញ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ការ​បំភ្លឺ​របស់​កញ្ញា​ ដេ​ត​ ម៉េ​ង​គាង​ និង​តាម​ការ​ពិនិត្យពិច័យ​របស់​នគរបាល​ជំនាញ​ គឺ​បង្ហាញ​ថា​ មាន​អ្នក​បន្លំ​យក​រូបថត​របស់​នាង​បង្កើត​ជា​ Account​ Facebook​ មួយ​ឈ្មោះ​ "Kim​ Bopha"​ បង្ហោះ​អត្ថបទ​ និង​រូបភាព​ប្រមាថ​ដល់​អាយុជីវិត​នាយក​រដ្ឋមន្ត្រី​ ។​ ដូច្នេះ​ កញ្ញា​ ដេ​ត​ ម៉េ​ង​គាង​ ដែល​ជា​ម្ចាស់​រូបថត​មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​នេះ​ទេ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ "Kim​ Bopha"​ ដែល​ Post​ ពាក្យពេចន៍​ និង​រូបភាព​ប្រមាថ​ដល់​អាយុជីវិត​នាយក​រដ្ឋមន្ត្រី​នោះ​ជា​បន្ត​ទៀត​ ។​

​សូម​បញ្ជាក់​ជូន​ដែរ​ថា​ Account​ Facebook​ ឈ្មោះ​ "Kim​ Bopha"​ ធ្លាប់​បាន​ Tag​ នូវ​អត្ថបទ​ និង​រូបភាព​ប្រមាថ​ដល់​អាយុជីវិត​បុរស​ខ្លាំង​ពី​ Timeline​ របស់​ខ្លួន​ ទៅ​ Account​ Facebook​ មួយទៀត​ឈ្មោះ​ "​បុប្ផា​ គី​ម​"​ ហើយ​ Account​ Facebook​ ឈ្មោះ​ "​បុប្ផា​ គី​ម​"​ ក៏​មាន​ Photo​ នៅ​ក្នុង​ Timeline​ របស់​ខ្លួន​ប្រមាថ​ដល់​បុរស​ខ្លាំង​ផង​ដែរ​ (​កាត់ត​រូបភាព​មនុស្ស​ស្រី​អង្គុយ​លើ​ក្បាល​បុរស​ខ្លាំង​)​ ដោយ​ Account​ Facebook​ ទាំង​ឈ្មោះ​ "Kim​ Bopha"​ ទាំង​ឈ្មោះ​ "​បុប្ផា​ គី​ម​"​ សុទ្ធតែ​បាន​ប្រើប្រាស់​រូបថត​របស់​កញ្ញា​ ដេ​ត​ ម៉េ​ង​គាង​ ។​ ដូច្នេះ​ មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ ដ៏​ពេញ​និយម​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ Account​ Facebook​ ឈ្មោះ​ "Kim​ Bopha"​ និង​ឈ្មោះ​ "​បុប្ផា​ គី​ម​"​ គឺ​គ្រប់គ្រង​ និង​លេង​ដោយ​មនុស្ស​តែ​ម្នាក់​ ៕​

ធ្លាយ​រឿង​មាន​អ្នក​បន្លំ​យក​រូបថត​កញ្ញា​ស្រស់​ស្អាត​ដែល​ប៉ូលិស​ឃាត់ខ្លួន​ បង្កើត​ Account​ Facebook​ បង្ហោះ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​ ធ្លាយ​រឿង​មាន​អ្នក​បន្លំ​យក​រូបថត​កញ្ញា​ស្រស់​ស្អាត​ដែល​ប៉ូលិស​ឃាត់ខ្លួន​ បង្កើត​ Account​ Facebook​ បង្ហោះ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​ ធ្លាយ​រឿង​មាន​អ្នក​បន្លំ​យក​រូបថត​កញ្ញា​ស្រស់​ស្អាត​ដែល​ប៉ូលិស​ឃាត់ខ្លួន​ បង្កើត​ Account​ Facebook​ បង្ហោះ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​