Q&A : សិច​លើកដំបូង​របស់​ពួកយើង​មិន​រលូន​សោះ តើ​ត្រូវ​ត្រៀម​សម្រាប់​សិច​លើក​ទី ២ ទៀត​ដូចម្តេច ?

Doliprane TVC

​សំណួរ ៖ សិច​លើកដំបូង​របស់​នាង​ខ្ញុំ​ដំណើរការ​ទៅ​មិន​រលូន​សោះ ដោយសារតែ​ភាព​ភ័យខ្លាច ភាព​ខ្មាសអៀន​គួបផ្សំ​នឹង​កង្វះ​បទពិសោធ​របស់​ពួកយើង​ទាំងពីរ​នាក់ធ្វើឱ្យ​យើង​ចាប់ផ្តើម និង បញ្ចប់​សិច​លើកដំបូង​មិន​ដំណើរការ​ទៅបាន​ល្អ មិន​រលូន ព្រោះ​វា​ជា​លើកដំបូង​របស់​ពួកយើង​ទាំងពីរ​នាក់​ដែល​មិន​ធ្លាប់​ដូចគ្នា ។ នាង​ខ្ញុំ​ចង់យកសកម្មភាព​សិច​ដ៏​សោះកក្រោះ​លើកដំបូង​នេះ​សម្រាប់​ជា​បទសោធ​ លើក​ក្រោយៗ​ទៀត តើ​ពួកយើង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​សិច​លើក​ទី​ពីរ​បន្តទៀត​ដូចម្តេច ?

​ចម្លើយ ៖ កុំអាល​មាន​អារម្មណ៍​ធុញទ្រាន់​អី ព្រោះ​គូស្នេហ៍​ម្នាក់ៗ​សុទ្ធតែ​ពុំមាន​បទពិសោធ​រឿង​លើ​គ្រែ​នេះ​ដូចគ្នា ។ ទោះបីជា​លើកទីមួយ​នេះ​វា​បានបញ្ចប់​ទៅ​មិន​ប្រកបដោយ​ភាពរលូន​ក៏ដោយ ប៉ុន្តែ​អ្វីដែល​អ្នក​គួរតែ​មានការ​ត្រេកអរ​ គឺ​អ្នក​ទាំងពីរ​ជាម​នុស្ស​ដែល​នៅ​បរិសុទ្ធ​ពុំដែល​ធ្លាប់​ឆ្លងកាត់​ការ​រួមភេទ​ដូចគ្នា ។ ការត្រៀមខ្លួន​សម្រាប់​សិច​លើក​ទី​ពីរ​អាច​ដំណើរការ​ទៅ​ប្រកបដោយ​ភាពជក់ចិត្ត​ដិតអារម្មណ៍​ជាង​លើកទីមួយ ព្រោះ​អ្នក និង គេ​បាន​ត្រួសត្រាយ​ផ្លូវ​ដើរ​មួយ​លើក​មកហើយ ប៉ុន្តែ​ក៏​នៅមាន​ភាពឆ្គាំឆ្គង​ខ្លះៗ ព្រោះថា​ជំនាញ​លើ​គ្រែ​ជា​រឿង​ដែល​ត្រូវ​ឈ្វេងយល់​ដក​ពិសោធ​ប្រើពេល​យូរ​សមគួរ មិនមែន​មួយថ្ងៃ​ពីរ​ថ្ងៃ​អាច​ពូកែ​អាច​ជំនាញ​គ្រប់យ៉ាង​បានឡើយ ។

ដូច្នេះហើយ​យើង គិតថា​អ្នក និង គូស្នេហ៍​របស់​អ្នក​គួរតែ​រក​ជំនួយ​តាមរយៈ​ការមើល​ភាពយន្ត​ក្តៅ​សាច់ ហើយ​គួរសិក្សា​ឈ្វេងយល់​អំពី​វិធី​ល្អៗ​របស់​អ្នក​សម្តែងអាជីព​ទាំងនោះ​ល្អ​ជាង​យ៉ាងហោចណាស់​ការចម្លងក្បាច់គុន​ពី​តារា​សម្តែង​សិច​អាជីព​អស់ទាំងនោះ​ក៏​អាចជួយ​ឱ្យ​កម្រិត​ក្បាច់គុន​លើ​គ្រែ​របស់​អ្នក និង គូស្នេហ៍​នៅលើ​ក​ទី​ពីរ​បានល្អ​ជាង​ទីមួយ​ដែរ ៕