ក្រុមចោរ ប្រដាប់អាវុធ ចូលប្លន់ផ្ទះ ប្រជាពលរដ្ឋ ដោយបាញ់សម្លាប់ ម្ចាស់ផ្ទះស្លាប់ម្នាក់ នៅស្រុកកណ្តាលស្ទឹង

កណ្តាលៈ វេលាម៉ោង១៩ និង១០នាទី មានករណីប្លន់ប្រដាប់អាវុធ  មួយបានកើតឡើង ដែលបង្កឡើងដោយក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងវែង ខ្លី នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ដែលបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ។

តាមតាមសេចក្តីរាយការណ៍បានអោយដឹងថា ជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធវែងនិងខ្លី បានចូលតាមរបងទ្វារក្រោយ ពេលចូលដល់ម្ចាស់ផ្ទះឮសូរសម្លេង ក៏ទៅបើកទ្វារស្រាប់តែជនល្មើសបាញ់ពីខាងក្រៅ ទម្លុះទ្វារចូលក្នុងត្រូវចំពោះជនរងគ្រោះ (ស្លាប់ក្រោយជួនទៅពេទ្យ) បន្ទាប់ ពួកវាក៏ធាក់ទ្វាចូលមកក្នុងស្រែកថា ពួកអញមកយកលុយនៅឲ្យស្ងៀម..ស្របពេលនោះដែរម្តាយជនរងគ្រោះ ក៏ស្រែកឲ្យគេជួយជនល្មើសក៏បាញ់ត្រូវគាត់់ចំភ្លៅ មួយគ្រាប់ទៀត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងបើកប្រត្តិបត្តការស្វែងរកជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់៕