សហព័ន្ធ កីឡាប្រដាល់ កម្ពុជាចុះ MOU នឹងអង្គការ អរុណរះ កម្ពុជាត្រៀម Sea Game 2023

ភ្នំពេញ៖នៅល្ងាចថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ នាការិយល័យអង្គការ អរុណរះកម្ពុជា សហព័ន្ធកីឡាប្រដាល់កម្ពុជា និងអង្គការអរុណរះ កម្ពុជាចុះអនុស្សរណៈ យោគយល់គ្នា(MOU) ក្នុងគោលបំណងសហការរៀបចំ មជ្ឈមណ្ឌលហ្វឹកហ្វឺកកីឡា ប្រដាល់យុវជនជំនាន់ថ្មីឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ការ ប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

អនុស្សរណៈ យោគយល់គ្នាធ្វើឡើងរវាងលោក តែម ម៉ឺន ជាសហព័ន្ធកីឡាប្រដាល់កម្ពុជា និងលោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះកម្ពុជា និងមន្ត្រីក្រោមឳវាទជាច្រើនរូបទៀត ដែលជាសាក្សីភាពនាថ្ងៃនេះផងដែរ។

លោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះ កម្ពុជាបានមានប្រសាសន៍ថា មានគោលបំណងដើម្បីជួយកុមារក្រីក្រ និងកុមារកំញ្រដែលត្រូវបានឳពុធម្តាយ បោះបង់ចោលកម្សាន្ត អារម្មណ៍ស្រស់ថ្លា ជាពីសេសជួយបណ្តុះបណ្តាលដល់កុមារ ដែលមានទេពកោសល្យខាងកីឡាប្រដាល់ មកនៅក្នុងមជ្ឈមណ្ឌល ហ្វឹកហ្វឺកកីឡា ប្រដាល់យុវជន ជំនាន់ថ្មីឲ្យក្លាយជាកីឡាករ ប្រដាល់អាជីព ឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយការប្រើប្រាស់ គ្រឿងញៀនក្នុងសង្គម។

លោក តែម ម៉ឺន ជាសហព័ន្ធកីឡាប្រដាល់ កម្ពុជាក៏បានថ្លែងថា លោកសប្បាយរីករាយណាស់ និងសូមថ្លែងអំណរគុណដល់លោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះកម្ពុជា ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសហព័ន្ធ លោកក្នុងគោលបំណងជួយ លើកស្ទួយវិស័យកីឡាប្រដាល់ នៅប្រទេសកម្ពុជា ចំពោះរូប លោក និងមន្រ្តីសហព័ន្ធនឹងខិតខំ ជ្រើសរើសយុវជនកីឡាប្រដាល់ ជំនាន់ថ្មីស្របតាមបទដ្ឋាន បច្ចេកទេស និងលទ្ធភាព។

លោកបានបន្តថា ចុះអនុស្សរណៈ យោគយល់គ្នានេះនឹងចូលជាធរមាន ចាប់តាំងពីថ្ងៃចុះហត្ថលេខា នេះតទៅ និងមានសុពលភាពរយៈពេល ១៥ឆ្នាំ។ មជ្ឈមណ្ឌលហ្វឹកហ្វឺក កីឡា ប្រដាល់យុវជនជំនាន់ថ្មីមាន ទីតាំងស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ក្នុងទំហំដី ៣៥ x ៥០ ដែលត្រូវចំណាយថវិកាអស់ ជាង៥ម៉ឺនដុល្លារអាមេរិក៕