អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​ប៉ូលិស​ចរាចរណ៍​ពិន័យ​២៥.០០០​រៀល​ ដោយ​ចត​លើ​ផ្លូវ​គ្មាន​ដាក់​ស្លាក​សញ្ញា​ហាម​ចត​

​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ បាន​ផ្តល់​ព័ត៌មាន​មក​ការិយាល័យ​និពន្ធ​សារព័ត៌មាន​ដើម​ត្នោត​ ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃអាទិត្យ​ ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ រូប​គាត់​បាន​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប​ ផាកពិន័យ​ជា​ប្រាក់​ចំនួន​២៥.០០០(​ពីរ​ម៉ឺន​ប្រាំ​ពាន់​)​រៀល​ ដោយសារ​រ៉ឺ​ម៉ក​របស់​គាត់​បាន​ចត​នៅ​លើ​ផ្លូវ​ក្បែរ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ ឋិត​ក្នុងភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ខណៈ​ទីតាំង​ដែល​រូប​គាត់​ចត​រ៉ឺ​ម៉ក​នោះ​ មិន​មាន​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ហាម​ចត​នោះ​ឡើយ​ ។​

​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​រូប​នេះ​ បាន​ត្អូញត្អែរ​ថា​ គាត់​ដឹក​ភ្ញៀវ​បាន​ប្រាក់​ត្រឹមតែ​២០.០០០(​ពីរ​ម៉ឺន​)​រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​ត្រូវ​ប៉ូលិស​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ពិន័យ​អស់ប្រាក់​ចំនួន​២៥.០០០(​ពីរ​ម៉ឺន​ប្រាំ​ពាន់​)​រៀល​បាត់​ទៅ​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​ករណី​នគរបាល​ចរាចរណ៍​សំអាង​លើ​មាត្រា​៨​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ត្រង់​ចំណុច​ "​ដ​"​ ដែល​ចែង​ថា​ "​អ្នកបើកបរ​យានយន្ត​ប្រព្រឹត្ត​មិន​រាងចាល​នូវ​អំពើ​ល្មើស​ស្តី​ពី​ការ​ឈប់​ ឬ​ចត​"​នោះ​ គួរ​សមត្ថកិច្ច​ចាត់ចែង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ហាម​ចត​ ទុកជា​សញ្ញា​សម្គាល់​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ផង​ ទើប​អាច​ក្លាយជា​ "​ម៉ែត្រ​វាស់​"​ នូវ​កំហុសឆ្គង​របស់​អ្នក​ប្រព្រឹត្ត​ល្មើស​បាន​ បើ​ពុំនោះ​ទេ​ គឺ​ត្រូវ​ចាត់ទុកជា​មោឃៈ​ ។​

​សូម​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ និង​លោក​ឧត្តមសេនីយ៍ទោ​ ស៊​ត​ ណា​ឌី​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ មេត្តា​ត្រួតពិនិត្យ​មើល​អំពី​ករណី​ដូច​បាន​លើក​ឡើង​ខាងលើ​នេះ​ផង​ ៕​

អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​ប៉ូលិស​ចរាចរណ៍​ពិន័យ​២៥.០០០​រៀល​ ដោយ​ចត​លើ​ផ្លូវ​គ្មាន​ដាក់​ស្លាក​សញ្ញា​ហាម​ចត​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​ប៉ូលិស​ចរាចរណ៍​ពិន័យ​២៥.០០០​រៀល​ ដោយ​ចត​លើ​ផ្លូវ​គ្មាន​ដាក់​ស្លាក​សញ្ញា​ហាម​ចត​ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​ប៉ូលិស​ចរាចរណ៍​ពិន័យ​២៥.០០០​រៀល​ ដោយ​ចត​លើ​ផ្លូវ​គ្មាន​ដាក់​ស្លាក​សញ្ញា​ហាម​ចត​