សហព័ន្ធកីឡាប្រដាល់កម្ពុជានឹងមាន Academyរបស់ខ្លួន

ភ្នំពេញ:  ​ភ្នំពេញ​:​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ចុះ MOU ជាមួយ​អង្គការ​អា​រុណ​រះ​(Sun Rise)​ដើម្បី​កសាង​ម​ជ្ឈ​មណ្ឌល​សម្រាប់​ហ្វឹកហាត់​កីឡាប្រដាល់​ដែល​ត្រូវបាន ​ប្រសិទ្ធិ​នាម​ថា​<​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡាប្រដាល់​យុវជន​ជំ​នា​ន់​ ថ្មី​> ។​

​    ​មជ្ឈមណ្ឌល​នេះ​ធ្វើ​ឡើងលើ​ផ្ទៃដី​ទំ​ហ៊ំ​៣៥​ម៉ែត្រ គុណ ៥០​ម៉ែត្រ នឹង​គ្រោង​ចំណាយលុយ​សម្រាប់​សាងសង់​ប្រមាណ​៥០.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ ទីតាំង​សាងសង់​នេះ​ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្ដាល ។​តាម​ការគ្រោងទុក​គម្រោង​នៃ​ការសាងសង់​នេះ នឹង​បញ្ចប់​រយៈពេល​៦​ខែ​បន្ទាប់ពី​ចុះ MOU នេះ ។​

​    ​អ្នកស្រី Geraldine Cox ដែលជា​ប្រធាន​អង្គការ​អា​រុណ​រះ​បាន​បញ្ចា​ក់ថា​មជ្ឈមណ្ឌល​នេះ​សាងសង់ឡើង​ មិន​មែន​សម្រាប់តែ​កុមារ​នៅក្នុង​មណ្ឌល​អា​រុណ​រះ និង នៅក្បែរ​មណ្ឌល​នេះ​ប៉ុណ្ណោះ​ទេ​តែ​វា​ជម​ជ្ឈ​ម​ណ្ឌ​មួយ​មាន​តួនាទី​ក្នុងការ ​បណ្ដុះបណ្ដាល​អ្ន​ក​ប្រដាល់​វ័យក្មេង​សម្រាប់​ត្រៀម SEW Games លើក​ទី​៣២​ឆ្នាំ​២០២៣​ក្នុងខណៈដែល​កម្ពុ​ជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​     ​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ព្យាបាល​ជម្ងឺ​ផ្លូវ​អារម្មណ៍​ដល់​កុមារ​ដែ​ល​ ត្រូវគេ​បោះបង់ចោល ។ អ្នកស្រី Geraldine Cox ដែលជា​ច​ន​ជាតិ​អូស្ត្រាលី​មាន​ស្ជា​តិក​ម្ពុ​ជា​នោះបាន​ចំណាយពេល​២១​ឆ្នាំ​ ហើយ​រស់នៅ​ប្រទេស​កម្ពុជា​ នឹងធ្វើ​ការ​ជាមួយ​កុមារ​ដែល​ត្រូវគេ​បោះបង់ចោល ។ អ្នកស្រី​មាន​ជំនឿ​ចិត្ត​ថា​អនាគត​នឹងមាន​អ្នក​ប្រដាល់​ល្បីឈ្មោះ​ដែល​លេច​ ចេញពី​អង្គការ​អា​រុណ​រះ​របស់​អ្នកស្រី ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មានប្រសាសន៍​ថា​មជ្ឈមណ្ឌល​ហ្វឹក​ ហ្វឹ​ន​កីឡាប្រដាល់​មនុស្ស​ជំនាន់​ថ្មី​នេះ​នឹង​ជួយ​ដល់​កុមារ​ដែល​ចង់​ ចាប់យក​អាជីព​ប្រដាល់ ។ ទីនោះ​នឹងមាន​គ្រូបង្វឹក​ល្អៗ​អ្នក​អប់រំ​ដែលមាន​សមត្ថភាព​ក្នុង​ការជួយ​ កុមារ​ឲ្យ​ក្លាយជា​អ្នក​ប្រដាល់ និង ជម្រុញ​ពួកគេ​តាមរយៈ​កីឡាប្រដាល់​ឲ្យ​ជួប​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួកគេ ។​

​     ​គួរបញ្ជាក់​ថា​លុយ​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​នេះ​គឺ​សហព័ន្ធ​ប្រដាល់​ជា​ អ្នកចំណាយ ឯ អង្គការ​អា​រុណ​រះ​ជា​អ្នកផ្ដល់​ដី​សម្រាប់​សាងសង់ ជួយ​ដល់​ការ​ស្នាក់នៅ និង ជួយ​ដល់​ការសិក្សា​សម្រាប់​កុមារ​ដែល​មក​ហ្វឹកហាត់​កីឡា​ប្រដាល់​នេះ ។​