James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

“ធ្វើ​បាន​ល្អ​ណាស់​ក្មេងៗ បាន​ហើយ ចាំ​ជួប​គ្នា​ថ្ងៃ​ស្អែក​ទៀត”។ នេះ​ជា​សម្ដី​​គ្រូ​បង្វឹក​ម្នាក់របស់​ក្លិប​​បាល់ទាត់​កូឡុំប៊ី​​ El Dorado ​និយាយ​ទៅ​កាន់​​ក្រុម​កុមារ​តូច​ៗ​ ពេល​ហ្វឹកហាត់​ចប់​ កាល​ឆ្នាំ​២០០៤។ ​ខណៈ​ដែល​កីឡាករ​ជា​ច្រើន​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់ ដើម្បី​គេច​ពី​ការ​​ហាត់​ជិះ​កង់​ពេល​ថ្ងៃ​ទៀត​នោះ មាន​កុមារ​ម្នាក់ ​នៅ​តែ​បន្ត​នៅ​លើ​ទីលាន​បាល់ទាត់​ម្នាក់​ឯង។

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

James Rodriguez​ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ “Ha-mez” ​វ័យ​១៣​ឆ្នាំ គឺជា​កុមារ​ម្នាក់​ ដែល​ពូកែ​ខ្មាសអៀន​ណាស់ ​ដែល​សូម្បី​​តែ​មិត្ត​រួម​​ក្រុម​របស់​គេ​ពេល​នោះ ក៏​ស្ទើរ​តែ​មិន​ដែល​​ឮ​​ James និយាយ​ដែរ។ មាន​អ្នក​ខ្លះ ថា​ពួកគេ​ធ្លាប់​ឭ​ James និយាយ​ដ៏​កម្រ​ម្តងៗ ហើយ​​សម្ដី​របស់​គេ និយាយ​មក​រអាក់រអួល ស្ទាក់ស្ទើរ ដោយ​តែ​រូប​គេ​និយាយ​​ត្រដិត។

 

១​ម៉ោង​កន្លះ​ក្រោយ​មក គ្រូ​បង្វឹក​​ក្រុម​ El Dorado ​ក៏​បាន​ចាក​ចេញ​ទៀត​ ប៉ុន្តែ​ James នៅ​តែ​បន្ត​លើ​ទីលាន​ម្នាក់​ឯង​ ​ដើម្បី​រៀន​ស៊ុត​សំដៅ​ទី ដែល​គ្មាន​អ្នកចាំទី។ ​១០​​ឆ្នាំ​ក្រោយ​មក​ ក្មេង​ដែល​ពូកែ​អៀន មិន​សូវ​និយាយ​ស្ដី​ម្នាក់​នេះ បាន​ក្លាយ​ជា​តារា​ឆ្នើម​ពិភពលោក ​ក្លាយ​ជា​ Top Scorer​ នៅ​ 2014 World Cup យ៉ាង​ភ្ញាក់​ផ្អើល។

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

ចាប់​​​ផ្ដើម​ហាត់​បាល់​​ដោយសារ​​ឪពុក​​ចិញ្ចឹម៖

 

James ​កើត​នៅ​ទីក្រុង​ Ibagué ​មាន​ឪពុក​ឈ្មោះ Wilson James Rodríguez ​ដែល​ធ្លាប់​លេង​នៅ​ក្លិប​ Deportivo ​ប៉ុន្តែ​ឪពុក​របស់​គេ បាន​បោះបង់​រូប​គេ ដោយ​ចាក​ចេញ​ពី​ម្ដាយ​របស់​គេ​ Maria Del Pilar Rubio តាំង​ពី​ James នៅ​អាយុ​​៣​ឆ្នាំ។ ​ក្រោយ​មក​ James ក៏​មាន​ឪពុក​ធម៌​ម្នាក់​ឈ្មោះ​ថា Juan Carlos Restrepo ​ដែល​ធ្លាប់​ជា​កីឡាករ​លេង​ឲ្យ​ក្រុម​ Tolima ​មុន​នឹង​ឈប់​ទៅ​ធ្វើ​ជា​វិស្វករ​​វិញ។

 

“ខ្ញុំ​តែង​តែ​ចូលចិត្ត​បាល់ទាត់ ​ហើយ​ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ បាន​នាំ​ខ្ញុំ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ Tolima ​តាំង​ពី​ខ្ញុំ​អាយុ​៥​ឆ្នាំ។” James ធ្លាប់​លើក​ឡើង។

 

​គ្រូ​បង្ហាត់​សរសើរ​ពី​ការ​ខិតខំ​របស់​ James ខុស​ពី​ក្មេង​ដទៃ៖

 

Hugo Castano ​គ្រូ​បង្វឹក​​របស់​ James កាល​នៅ​ក្លិប​ Envigado​ ធ្លាប់​សរសើរ​ James ថា៖ “James ពិត​ជា​មាន​ទេពកោសល្យ​ពី​ឪពុក​របស់​គេ។ ខ្ញុំ​មិន​ដែល​ឃើញ​ក្មេង​ណា​អាយុ​ប៉ុណ្ណឹង ហ្វឹកហាត់​២​ដង​ក្នុង​១​ថ្ងៃ​ ដោយ​គ្មាន​ការ​ត្អូញត្អែរ​ទេ។ គាត់​មាន​វិន័យ​ល្អ​ឥត​ខ្ចោះ តាំង​ពី​តូច”។

 

​​​គ្រូ​បង្វឹក​ថា​ចម្លែក ​ព្រោះ​​ស្ងប់ស្ងាត់​ខុស​គេ៖

 

Jose Cortes ​គ្រូ​បង្វឹក​របស់​ក្លិប​ Tolimense ​របស់​ James ដែរ ធ្លាប់​និយាយ​ថា៖ “គាត់​មាន​សមត្ថភាព​អស្ចារ្យ​ខុស​ពី​ក្មេង​ដទៃ គាត់​មាន​​ជំនាញ​ស្ដាប់​ល្អ ប៉ុន្តែ​ពេល​ខ្លះ យើង​ក៏​បារម្ភ​ខ្លាំង​ផង​ដែរ ដោយ​សារ​តែ​​រូប​គេ ​មិន​សូវ​​បង្ហាញ​​ពី​អារម្មណ៍ ចូល​ចិត្ត​ស្ងប់​ស្ងាត់​ម្នាក់​ឯង”។

 

វ័យ​១១​ឆ្នាំ ៩​ប្រកួត ស៊ុត​១៣​គ្រាប់ លើក​ពាន​ Ponyfutbol Cup៖

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

កាល​​វ័យ​១១​ឆ្នាំ James បាន​​ចូល​ប្រឡូក​ពាន​រង្វាន់​យុវជន​របស់​ប្រទេស​កូឡុំប៊ី Ponyfutbol Cup។ ៩​ប្រកួត​ James ស៊ុត​បាន​១៣​គ្រាប់ រួម​ទាំង​២​គ្រាប់ ស៊ុត​​ពី​​ជ្រុង​ចូល​ទី​ទាំង​២​គ្រាប់​តែ​​ម្ដង​ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ មុខ​អ្នក​ទស្សនា​៥​ម៉ឺន​នាក់ ​ធ្វើ​ឲ្យ​ក្លិប​អាជីព​លីគ​កំពូល​កូឡុំប៊ី​ជា​ច្រើន​ចាប់​អារម្មណ៍។

 

ចូល​លេង​ក្លិប​អាជីព​​ដំបូង​នៅ​ឆ្នាំ​២០០៦៖

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

James បាន​ចូល​លេង​ឲ្យ​ក្លិប​អាជីព​កូឡុំប៊ី​​​ Envigado ​នៅ​ឆ្នាំ​២០០៦ នៅ​លីគ​លំដាប់​ទី​២ ហើយ​នៅ​ឆ្នាំ​២០០៧ ក្រុម​នេះ​​បាន​ជាប់​ទៅ​លេង​នៅ​លីគ​កំពូល។ ​ឆ្នាំ​២០០៨ James ​​​បាន​​ផ្ទេរ​ទៅ​លេង​ឲ្យ​​ក្រុម​ Banfield ប្រទេស​អាហ្សង់ទីន។

 

​ប្រឡូក​នៅ​លីគ​កំពូល​អឺរ៉ុប៖

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

នៅ​ឆ្នាំ​២០១០ James បាន​ផ្ទេរ​ទៅ​លេង​ឲ្យ​ FC Porto របស់​ប្រទេស​ព័រទុយហ្គាល់។ ៣​រដូវ​កាល​​ជាមួយ​ Porto ចូល​លេង​សរុប​១០៥​ប្រកួត និង​ស៊ុត​បាន​៣២​គ្រាប់។ ឆ្នាំ​២០១៣ កីឡាករ​រូប​នេះ បាន​ផ្ទេរ​ទៅ​ Monaco ​របស់​បារាំង​ តម្លៃ​ជាង​​៤៨​លាន​ដុល្លារ។ ​៣៨​ប្រកួត​នៅ​ Monaco ខ្សែ​បម្រើ​រូប​នេះ ស៊ុត​បាន​១២​​គ្រាប់។ ​នៅ​ឆ្នាំ​២០១៤ ក្លិប​យក្ស​អេស្ប៉ាញ Real Madrid ​បាន​ទិញ​ពី​ Monaco តម្លៃ​ជាង​៨៦,៥​លាន​ដុល្លារ។ ៦០​ប្រកួត​នៅ​ Real តារា​ឆ្នើម​លេខ​១០​រូប​នេះ ស៊ុត​បាន​២០​គ្រាប់។

 

ពាន​រង្វាន់​ធំៗ និង​ស្នាដៃ​ធំៗ៖

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

– UEFA Europa League (FC Porto – ២០១១)
– FIFA Club World Cup (Real Madrid – ២០១៤)
– UEFA Super Cup (Real Madrid – ២០១៤)
– ស្បែក​ជើង​មាស​ FIFA World Cup (២០១៤)
– FIFA World Cup All-Star Team (២០១៤)
– FIFA World Cup Dream Team (២០១៤)
– គ្រាប់​អស្ចារ្យ​បំផុត​នៅ​ FIFA World Cup (២០១៤)
– FIFA Puskas Award (២០១៤)
– UEFA Team of the Year (២០១៥)

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

​ក្រៅ​ពី​រង្វាន់​ធំៗ​ខាង​លើ​នេះ កីឡាករ​វ័យ​​២៤​ឆ្នាំ​រូប​នេះ ក៏​​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ទាំង​ក្លិប​ ​ជម្រើស​ជាតិ​ និង​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ កំណត់ត្រា​អស្ចារ្យៗ​ជា​ច្រើន​ទៀត​ផង​ដែរ៕

 

James ​ពី​ក្មេង​​ឪពុក​បោះបង់​ ក្លាយ​ជា​​តារា​បាល់ទាត់​​ល្បី​​លើ​លោក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fourfourtwo | wiki