បញ្ហា៥​លើ​រថយន្ត​ ដែល​អ្នក​អាច​ហិត​ក្លិន​​ក៏​ដឹង


បញ្ហា៥​លើ​រថយន្ត​ ដែល​អ្នក​អាច​ហិត​ក្លិន​​ក៏​ដឹង

រថយន្ត​មួយ​ចំនួន​ក្រៅ​ពី​មាន​ក្លិន​ក្រអូប​ឈ្ងុយ​ក៏​​អាច​នឹង​មាន​បង្កប់​​ក្លិន​ដទៃ​ទៀត​ដែល​អ្នក​ប្រើ​ប្រាស់​មិន​គួរ​មើល​រំលង ព្រោះ​ក្លិន​ទាំង​នោះ​អាច​ឲ្យ​ពួក​គេ​ដឹង​បាន​ថា​រថយន្ត​មាន​បញ្ហា​ត្រង់​ផ្នែក​អ្វី​មួយ។​​​​​​​​

 

បញ្ហា៥​លើ​រថយន្ត​ ដែល​អ្នក​អាច​ហិត​ក្លិន​​ក៏​ដឹង

 

​​​​​​​​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ Car Care Council បាន​ណែនាំ​​​ពី​​ក្លិន​រថយន្ត​ដែល​បង្ហាញ​ថា​មាន​បញ្ហា​មាន​ដូច​ខាង​ក្រោម៖

 

​១. ក្លិន​​​ឆ្ងៀម​ប្រេង៖ អាច​មាន​ន័យ​ថា​ប្រេង​ម៉ាស៊ីន​រថយន្ត​បាន​​ធ្លាយ​ ហូរ​កាត់​លើ​​​ប្រព័ន្ធ​បញ្ចេញ​ផ្សែង។ ដើម្បី​ពិនិត្យ​ថា​ធ្លាយ​ឬ​យ៉ាង​ណា​​លើ​ផ្លូវ​ថ្នល់​ ឬ​​មើល​ថា​មាន​ផ្សែង​ហុយ​ចេញ​ពី​តំបន់​ម៉ាស៊ីន​រថយន្ត​ឬ​ទេ។

 

២. ក្លិន​ប្រេង​សាំង​៖ ទំនង​ជា​សញ្ញា​នៃ​ការ​លេច​ធ្លាយ​សាំង​​នៅ​ផ្នែក​ណា​មួយ​នៃ​រថយន្ត។ ត្រូវ​ចាំ​ថា​​ការ​លេច​ធ្លាយ​នៃ​សាំង​អាច​បង្កើត​ជា​គ្រោះ​ថ្នាក់​អគ្គីភ័យ​បាន​ ដូច​នេះ​គួរ​ពិនិត្យ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន។

 

៣. ក្លិន​ទឹក​សឺ​រូ​ផ្អែមៗ៖ អាច​ជា​សញ្ញា​ថា​រថយន្ត​អ្នក​ធ្លាយ​ចេញ​នូវ​ទឹក​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន​ពី​ផ្នែក​ណា​មួយ​​ ដែល​ទាក់​ទង​នឹង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន។

 

បញ្ហា៥​លើ​រថយន្ត​ ដែល​អ្នក​អាច​ហិត​ក្លិន​​ក៏​ដឹង

 

៤. ក្លិន​ដូច​ក្រណាត់​ឆេះ៖ អាច​ជា​សញ្ញា​នៃ​បញ្ហា​ហ្វ្រាំង​ ដូច​នេះ​គួរ​ពិនិត្យ​ហ្វ្រាំង​ភ្លាមៗ​ ជា​ពិសេស​ពេល​ដែល​ក្លិន​នេះ​ភាយ​ឡើង​នៅ​ពេល​កំពុង​បើកបរ​។

 

៥. ក្លិន​ពង​ទា​ស្អុយ៖ ក្លិន​នេះ​អាច​មាន​ន័យ​ថា​ ប្រព័ន្ធ​បម្លែង​កាតាលីករ​មាន​បញ្ហា ដោយ​វា​មិន​បម្លែង​សារធាតុ​អ៊ីដ្រូហ្សែន​នៅ​ក្នុង​ប្រព័ន្ធ​បញ្ចេញ​ផ្សែង​ ទៅ​ជា​​សារធាតុ​ស្ពាន់ធ័រ​ឌីអុកស៊ីត​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ ក្លិន​នេះ​ក៏​អាច​កំណត់​បាន​ថា​ម៉ាស៊ីន​រថយន្ត​​ ដំណើរ​ការ​ខុស​ប្រក្រតី៕​​​​​​​​​​​​
​​​

ចុច​អាន៖ ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarCare​​​​