បេក្ខនារី The Voice Kids ថៃ ខ្លួន​ក្មេង​សំឡេង​ចាស់ ច្រៀង​ភ្លាម​ Coach ចុច​យក​ភ្លែត


បេក្ខនារី The Voice Kids ថៃ ខ្លួន​ក្មេង​សំឡេង​ចាស់ ច្រៀង​ភ្លាម​ Coach ចុច​យក​ភ្លែត

កុមារី​ឈ្មោះ​ថា Sayapha Sinhchou បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​កុមារ “The Voice Kids Thailand” វគ្គBlind Audition រដូវ​កាល​ទី​៤​កាល​ពី​ថ្ងៃ​អាទិត្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​គ្រាន់​តែ​នាង​បង្ហើរ​សំនៀង​​តែ​បន្តិច​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ម្នាក់​ចុច​បង្វិល​កៅអី​​ភ្លាម​ៗ​តែ​ម្ដង។

 

 

បេក្ខនារី The Voice Kids ថៃ ខ្លួន​ក្មេង​សំឡេង​ចាស់ ច្រៀង​ភ្លាម​ Coach ចុច​យក​ភ្លែត

 

ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​មក​លើ​យក​ចម្រៀងមួយបទ​ចំណងជើង​ថា หัวใจถวายวัด យក​មក​ចម្រៀង។ ត្បិត​តែ​ខ្លួន​ក្មេង​ប៉ុន្តែ​មាន​​សំឡេង​ដូច​មនុស្ស​ចាស់ ដែល​ជា​ហេតុ​​អាច​​​ទាក់​ចិត្ត​ គ្រូ​បង្វឹក Rudklao បង្វែង​កៅអី​មក​មើល​​ខ្លួន​មុន​គេ។ បន្ត​ចម្រៀង​បាន​បន្តិច​ទៀត​ គ្រូ​បង្វឹក Luna ក៏​បង្វែង​កៅអី​តាម​ក្រោយ។ ដោយ​​មាន​គ្រូ​បង្វឹក​ពេញ​ចិត្ត​ដល់​ទៅ​ពីរ ដូច្នេះ​កុមារី​តូច​ច្រឡឹង​ត្រូវ​រើស​យក​មួយ។ ចុងក្រោយ Sayapha Sinhchou បាន​សម្រេច​យក​ Lunaជា គ្រូ​បង្វឹក៕

 

 

ចាំ​ម៉ូដ​​សក់​វែង Golf Mike កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អត់?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ The Voice Kids Thailand