សេដ្ឋី​វ័យក្មេង​ Mark Zuckerberg បង្ហាញ​ពី​ទូ​​ដែល​​ផ្ទុក​សំលៀក​បំពាក់​សាមញ្ញ​បំផុត​

សេដ្ឋី​វ័យក្មេង​ Mark Zuckerberg បង្ហាញ​ពី​ទូ​​ដែល​​ផ្ទុក​សំលៀក​បំពាក់​សាមញ្ញ​បំផុត​

គិត​ត្រឹម​ថ្ងៃ​ទី​២៦​ខែ​មករា​នេះ​វា​មាន​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​ដែល​ស្ថាបនិក​ Facebook បាន​ប្រកាស​ផ្អាក​ពី​មុខ​ជំនួញ​ដើម្បី​បំពេញ​តួនាទី​ជា​ឪពុក ហើយ​វា​ក៏​ជា​ថ្ងៃ​​ដែល​លោក​ត្រូវ​ចូល​ធ្វើ​ការ​វិញ​ផង​ដែរ។

 

សេដ្ឋី​វ័យក្មេង​ Mark Zuckerberg បង្ហាញ​ពី​ទូ​​ដែល​​ផ្ទុក​សំលៀក​បំពាក់​សាមញ្ញ​បំផុត​

 

ទន្ទឹម​នឹង​ការ​ចូល​ធ្វើ​ការ​ឡើង​វិញ​ ​មហាសេដ្ឋី​វ័យក្មេង​រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ​បង្ហាញ​ពី​ទូ​សំលៀក​បំពាក់​របស់​ខ្លួន​ដែល​ផ្ទុក​ទៅ​ដោយ​សំលៀក​បំពាក់​សាមញ្ញ​មាន​តែ​ពីរ​ម៉ូដ​ប៉ុណ្ណោះ។​​

 

ជា​មួយ​នឹង​រូបភាព​នេះ​ដែរ​ ​​គាត់​បាន​សរសេរ​អក្សរ​អម​ថា​ “First day back after paternity leave. What should I wear?”។ មាន​ន័យ​ថា​ “ថ្ងៃ​ទី​មួយ​ដែល​ត្រឡប់​មក​វិញ​​បន្ទាប់​ពី​ឈប់​សម្រាក​ដើម្បី​បំពេញ​តួនាទី​ជា​ឪពុក​រួច។​​ តើ​ខ្ញុំ​គួរ​ស្លៀក​ពាក់​សំលៀក​បំពាក់​មួយ​ណា?” ។

 

តាម​រយៈ​រូប​ភាព​មួយសន្លឹក​នេះ​គេ​អាច​មើល​ដឹង​ថា​​ លោក​ Mark Zuckerberg ជា​មហាសេដ្ឋី​មួយ​រូប​ដែល​ខុស​ប្លែក​ពី​មហាសេដ្ឋី​ដទៃ ពោល​គឺ​ជា​មហាសេដ្ឋី​ដែល​ប្រើ​ប្រាស់​ជីវិត​តាម​បែប​​​សាមញ្ញ​​បំផុត៕​​​​​

 

ចុច​អាន៖ មួយ​សន្លឹក​របស់​ Mark Zuckerberg ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ញប់​ស្ញែង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Facebook​​​​​​​​​​