កំពុងចែកចាយ គ្រឿងញៀន ត្រូវនគរបាល ឃាត់ខ្លួន

កណ្តាល៖ មុខសញ្ញាចែកចាយគ្រឿងញៀន ៣នាក់ និងថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវបានកម្លាំងនគរបាល ស្រុកកោះធំធ្វើឃាត់ខ្លួន កាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកោះទៀ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានចំនួន៣នាក់ ទី១-ឈ្មោះ វង់ សុខា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរជាកសិករ ទី២-ឈ្មោះ វង់ ស៊ាងឡុង ភេទប្រុស អាយុ២៦ឆ្នាំមានមុខរបរជាកសិករ និងទី៣-ឈ្មោះ សែត ឆៃលី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំង៣រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលបានដើរល្បាតក្នុងភូមិសាស្រ្តដើម្បីរក្សាសន្តិសុខនៅក្នុងមូលដ្ឋាន ពេលស្រាប់តែមានប្រជាពលរដ្ឋបាន រាយការណ៍មក ថា នៅកន្លែងកើតហេតុមានករណី ចែកចាយសារធាតុញៀន ភ្លាមៗនោះកម្លាំងជំនាញស្រុកសហការ ជាមូយកម្លាំងប៉ុស្តិ៍សំពៅពូននិងមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកអធិការ រហូតឃាត់ខ្លួនបានជនសង្ស័យបាន៣នាក់នាំយកមកជំនាញនគរបាលស្រុក ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

កំពុងចែកចាយ គ្រឿងញៀន ត្រូវនគរបាល ឃាត់ខ្លួន

កំពុងចែកចាយ គ្រឿងញៀន ត្រូវនគរបាល ឃាត់ខ្លួន