បាញ់ប្លន់នៅ ស្រុកកណ្តាលស្ទឹងស្លាប់ម្នាក់និង របួស២នាក់​បាត់បង់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ

ខេត្តកណ្តាល៖ ក្រុមចោរប្លន់១ក្រុមមានគ្នា៣ប្រដាប់ដោយកាំភ្លេងខ្លី១ដើមនិងវែង១ដើមបានធ្វើសកម្មភាពបាញ់ប្លន់ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យស្លាប់ម្នាក់ក្រោយ បញ្ជូនទៅដល់មន្ទីរពេទ្យនិង២នាក់ទៀតរង របួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្ទាន់ បាត់បង់គ្រឿងអលង្ការនិងលុយសរុបជាង១ម៉ឺនដុល្លារ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទីយប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិត្រពាំងកក់ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះធួក ថៅវរ៉ា ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ(ស្លាប់)ពេលមកដល់មន្ទីរពេទ្យ ទី២.ឈ្មោះសុខ ចន្ធូ ភេទស្រីអាយុ៥២ឆ្នាំ មុខរបរកម្មការីនីរោងចក្រ( របួសភ្លៅ ) ទី៣.ឈ្មោះឡាយ ធារ៉ាភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ (របួសជើង) ។ អ្នក ទាំង ០៣ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេប្រដាប់ដោយកាំភ្លើង២ដើម (ខ្លី០១ដើមនិងវែង០១ដើម ពុំស្គាល់ម៉ាក) ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់បាននាំគ្នាហូបបាយនៅក្នុងបន្ទប់ខាងក្រោមផ្ទះខណៈកំពុងរៀបហូបនោះស្រាប់តែឮសំឡេង មនុស្សចូលមកពីក្រោយផ្ទះរួចជន រងគ្រោះដែលស្លាប់នោះបានស្ទុះទៅបើកទ្វារមើលស្រាប់តែជនសង្ស័យបានបាញ់ទម្លាយទ្វារចូលមក បណ្តាលឲ្យត្រូវចំពោះជនរងគ្រោះធ្លាយដេកដួលទៅនិងដីរួចជនសង្ស័យក៏ធ្លាក់ទ្វារទម្លាយចូលមករួច ក៏បាញ់ទៅលើជនរងគ្រោះ២នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ ទើបពួកគាត់នាំគ្នាកកូកកាយយកទ្រព្យ សម្បត្តិអស់ទើបពួកគាត់ពួកគេនាំគ្នាគេចខ្លួនបាត់អស់ ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋអ្នកជិតខាងបានជួយដឹកបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល់ជនរងគ្រោះម្នាក់បានស្លាប់ ក្រោយពី បញ្ជូនមកដល់មន្ទីរពេទ្យ ។ ក្នុងនោះដែរបាត់បង់ព្រទ្យសម្បត្តិ ផ្លាកទីន៤ជី ,មាស សរុប ៥.៥ តម្លឹង,ប្រាក់ដុល្លារ ២.៦០០$,ប្រាក់រៀល ២០ម៉ឺនរៀល ។
នគរបាល បានបន្តថា ក្រុមចោរប្លន់ទាំងនេះទោះបីជាយ៉ាងណាក៏ដោយនគរបាលយើងនិងខិតខំស្រាវជ្រាវដើម្បីស្វែងរកអត្តសញ្ញាណនៃជនសង្ស័យនិងឈាន

  • បាញ់ប្លន់នៅ ស្រុកកណ្តាលស្ទឹងស្លាប់ម្នាក់និង របួស២នាក់​បាត់បង់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ已关闭评论
  • 67 views
  • Hide Sidebar
    A+
Publish on:2016/01/26  Category:ក្នុងស្រុក