កម្មទាន់ហន់! ចោរប្លន់ម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារជម្ងឺគាំងបេះដូង (មានវីដេអូ)

ប្រេស៊ីល៖ បុរសម្នាក់ ដែលព្យាយាម ប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែង តែបែរជាស្លាប់ដោយសារជម្ងឺគាំង បេះដូង នៅនឹងកន្លែងប្លន់នោះទៅវិញ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយ ក្នុងប្រទេសប្រេស៊ីល បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ បានថតជាប់សកម្មភាព ជនល្មើសពាក់អាវឆ្នូតម្នាក់ បានដើរចូលទៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែង ហើយដើរសំដៅទៅជិតបុគ្គលិកស្រីម្នាក់ កំពុងតែឈរក្រោយតុ ដើម្បីទាមទារឲ្យបុគ្គលិកស្រីម្នាក់នោះ ប្រគល់របស់របរ ឲ្យទៅខ្លួន។ ពេលដែលនាងបានប្រគល់ប្រាក់ឲ្យទៅគេហើយ រំពេចនោះ ស្រាប់តែជនល្មើស បែរជាទ្រេតទ្រោតខ្លួន ទន់ជង្គង់ចុះ ហើយក៏ផ្កាប់មុខទៅនឹងដីតែម្តង ដែលធ្វើឲ្យបុគ្គលិកក្នុងហាង មានការភ្ញាក់ផ្អើលជាខ្លាំង។

ចុងក្រោយ គ្រូពេទ្យក៏បានបញ្ជាក់ថា ជនល្មើសបានស្លាប់នៅកន្លែងកើតហេតុនោះតែម្តង ដោយសារជម្ងឺ គាំងបេះដូង៕

តោះ! ចង់ដឹងយ៉ាងណានោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោម ទាំងអស់គ្នា៖

កម្មទាន់ហន់! ចោរប្លន់ម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារជម្ងឺគាំងបេះដូង (មានវីដេអូ)
រូបភាពបុរស ជាចោរប្លន់ ដែលបានស្លាប់

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត