​តើ​អ្នក​គួរតែ​ឧស្សាហ៍​ប្តូរ​ដប​ទឹកដោះគោ​កូន​ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​តើ​អ្នក​គួរតែ​ឧស្សាហ៍​ប្តូរ​ដប​ទឹកដោះគោ​កូន​ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​ការភាន់ច្រឡំ​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​គឺ​ដប​ទឹកដោះគោ​កូន​តែ​ម្តង​នៅ​ពេល​ប្តូរ​ពី​មួយ​ទៅ​មួយ​ដើម្បី​បំបៅកូន​។ រឿងនេះ​អាច​ជា​ការបារម្ភ​ដ៏​ញឹកញាប់​មួយ​ទាក់ទង​នឹង​អនាម័យ​ចំពោះ​ទារក​តូចៗ​ក្នុង​ការប្រើប្រាស់​ដប​ទឹកដោះគោ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ធ្វើយ៉ាងណា​ឱ្យមាន​សុវត្ថិភាព និង​អនាម័យ​។​
 

ដប​ទឹកដោះគោ​

  1. ​អ្នក​ត្រូវ​តែ​ដូរ​ថ្មី​ជា​រៀងរាល់ ៤ ទៅ​៦​ខែម្តង​។
  2. ​បើសិនជា​ឃើញ​មាន​ស្នាម​ប្រេះ ឬ​លេច​ទឹក​នោះ ត្រូវតែ​បោះ​វា​ចោល​ភ្លាមៗ​
  3. ដប​ទឹកដោះគោ​ប្រែ​ពណ៌​គឺជា​សញ្ញា​ដែល​ត្រូវ​ហាមប្រាម​

​ក្បាល​ដប​ទឹកដោះគោ​

  1. ​ការផ្លាស់ប្តូរ​ដប​ក្បាល​ដប​ទឹកដោះគោ​គឺជា​រឿង​សំខាន់​ជាង​ដប​ទឹកដោះគោ​ទៅទៀត​។ ជា​មធ្យម អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​ក្បាល​នេះ​ជា​រៀងរាល់ មួយ ទៅ​ពីរ​ខែម្តង​។
  2. ​ចូរ​ផ្លាស់ប្តូរ​ក្បាល​ដប​ទឹកដោះគោ​ភ្លាម​បើសិនជា​អ្នក​រក​ឃើញ​ថា​មាន​ការផ្លាស់ប្តូរ​ពណ៌រ​បស់​វា ឬ​ខូចខាត​ច្រើន​។
  3. ​ចូរ​ផ្លាស់ប្តូរ​ក្បាល​ដប​ទឹកដោះគោ​ចោល​ដែឬ​បើសិនជា​ក្បាល​នោះ​ប្រើ​ជា​មួយ​ដប​ទឹកដោះគោ​មិនបាន​។ ពេលខ្លះ ការប្រើ​វា​ច្រើនពេក​អាចធ្វើឱ្យ​វា​ទៅ​ជា​ស្តើងៗ​ទៅ​ដែរ​។

​អ្វី​ដែល​ប្រុងប្រយ័ត្ន​
​បើសិន​ជា​កូន​អ្នក​ពិបាក​បៅ​ដោយ​ប្រើ​ដប​ទឹកដោះគោ (​ដោយសារ​តែ​ច្រឡំ​ក្បាល​) ចូរ​កុំ​បង្ខំ​គេ​អី​។ ផ្ទុយទៅវិញ ចូរ​ឱ្យគេ​ញ៉ាំ​ដោយ​ប្រើ​ពែង ស្លា​ព្រា​អី​វិញ​ទៅ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។