ជំងឺរលាកសន្លាក់ដៃជើងរបស់កុមារ

Doliprane TVC

ជំងឺរលាកសន្លាក់ដៃនិងសន្លាក់ជើងរបស់កុមារភាគច្រើនកើតនៅលើក្មេងស្រីជាងក្មេងប្រុស តាំងពី អាយុ ៣-៤ ខែ ហើយជួបច្រើននៅអាយុចន្លោះចាប់ពី ៥-៦ ឆ្នាំ ដោយមានអាការរលាកសន្លាក់រុំារ៉ៃ បើមិនយកទៅព្យាបាលនៅមន្ទីរពេទ្យអាចគ្រោះថ្នាក់ដល់អាយុជីវិត ។ មូលហេតុ រោគរលាកសន្លាក់រុំារ៉ៃទៅលើកុមារ នៅមិនទាន់ដឹងច្បាស់ថាដោយសារហេតុអី្វឲ្យប្រាកដនោះទេ ព្រោះពេលឈឺៗ ក៏បាត់ទៅវិញ ច្រើនជួបលើទារកអាយុ ៦ខែ កើតលើក្មេងស្រីច្រើនជាងក្មេងប្រុស ២ ភាគ តែយើងអាចបែងចែកប្រភេទមូលហេតុបានជា ៣ ដូចជា៖

ជំងឺរលាកសន្លាក់ដៃជើងរបស់កុមារ

១ មានអាការក្ដៅខ្លួនខ្លាំងច្រើនថ្ងៃ
ភាគច្រើនកើតនៅលើកុមារមានអាយុ ២-៣ ឆ្នាំ មានកម្ដៅឡើងដល់ ៤០ អង្សា ដោយមានកម្ដៅឡើង
ចុះក្នុងមួយថ្ងៃ ២-៣ ដង កើតអាការ ចុកពោះ ក្អួត រាគ ជាដើម ។

២ ការរលាកសន្លាក់មាន ៤ ចំណុច
ការរលាកសន្លាក់ម្រាមដៃ ដៃ ជង្គង់ និងជើង ច្រើនកើតទៅលើទារកដែលមានអាយុ ៦ខែ មានអាការឈឺបាត់ៗទៅដោយអាចកើតគ្រប់ពេលមិនអាចកំណត់ពេលបានច្បាស់ទេ ។

ជំងឺរលាកសន្លាក់ដៃជើងរបស់កុមារ

៣ ក្ដៅខ្លួនខ្លាំង
ក្មេងប្រុសនិងក្មេងស្រី អាយុ ៣-៦ ឆ្នាំ អាចគ្រោះថ្នាក់បានដូចគ្នានៅពេលដែលមានអាការក្ដៅខ្លួនខ្លាំង បើមិនយកទៅព្យាបាលឲ្យបានទាន់ពេលនោះទេ ។

វិធីព្យាបាល
វិធីព្យាបាលដែលល្អបំផុតនោះគឺ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យ ត្រូវប្រាប់ពីអាការជំងឺឲ្យបានច្បាស់ ទៅលោកគ្រូពេទ្យ ហើយពេលខ្លះទៀតអាចនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរទៀតក៏ថាបានដើម្បីព្យាបាលឲ្យបានជាដាច់ ៕ម៉ាន ដារ៉ា