ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត​+​កែប​+​ព្រះ​សីហ​នុ​+​កោះកុង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ឯនាយ​សមុទ្រ បានឱ្យ​ដឹង​ថា ខេត្ត​ទាំង​៤​ដែល​នៅ​ជាប់មាត់​សមុទ្រ មាន ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង អាកាសធាតុ​ត្រជាក់​​ខ្លាំងជាង​កាល​ពី​​​ថ្ងៃម្សិលមិញ តាំងពី​វេលា​រំលង​អធ្រាត្រ​មក​ម្ល៉េះ ។

ប្រភព​បន្ត​ថា អាកាសធាតុ​ត្រជាក់​នេះ​គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ទោះបីជា​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​បើក​ថ្ងៃ​ក្តៅ​ខ្លះ​ៗ​យ៉ាងណា​ក៏​ដោយ ក៏​ខេត្ត​ដែល​ជាប់​តំបន់​នៅ​ឯនាយ​សមុទ្រ គឺ​ត្រជាក់​​ខ្លាំង​ជាង​កាល​ពី​ម្សិលមិញ​​ ​និង​មាន​​ខ្យល់​​ធ្លាក់​ខ្លាំង ​​បង្ក​ទៅ​ជា​​​​រលក​ទឹក​សមុទ្រ​​ដែល​មាន​កម្រិត​​កម្ពស់​ខ្ពស់​បង្គួរ​ ​តែ​មិន​ប៉ះ​ពាល់​ដល់​ការ​នេសាទ​នោះ​ទេ ៕