ចង់​បង្ការ​ឬ​ស​ដូង​បាន​ទាល់តែ​ចៀសវាង​ការ​ទល់លាមក​

ចង់​បង្ការ​ឬ​ស​ដូង​បាន​ទាល់តែ​ចៀសវាង​ការ​ទល់លាមក​

​ជំងឺ​ឬ​ស​ដូង​បាត​គឺ​ជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​ដែល​អាច​ធ្វើឱ្យ​ឈឺចាប់​នៅរ​ន្ធ​គូថតែ​ម្តង​។ ការ​ហូរឈាម​ក្នុងពេល​បន្ទោបង់​នឹង​កើត​មាន​ជាមួយនឹង​ការឈឺចាប់​នេះ​ដែរ​។

អ្វី​ទៅជា​ជំងឺ​ឬ​ស​ដូង​បាត​?
ឬ​ស​ដូង​គឺជា​សរសៃឈាម​មួយ​ប្រភេទ​ដែល​ស្ថិត​នៅលើ​សាច់ដុំ​រលោង​នៅតាម​ជញ្ជាំង​របស់​រន្ធ​គូថ និង​ចុង​ពោះវៀន​ធំ​។ សរសៃឈាម​នេះ​ច្រើន​តែ​រង​ការ​រលាក ហើយ​ឈាម​ក្នុង​សរសៃឈាម​នេះ​ដែល​ចាប់ផ្តើម​កក និង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​ជញ្ជាំង​សរសៃឈាម ដែល​ជាហេតុ​នាំ​ឱ្យ​វា​ទៅ​ជា​ហូរឈាម និង​ឈឺចាប់​បាន​។ ជំងឺ​ឬ​ស​ដូង​បាត​ភាគច្រើន​កើតឡើង​មនុស្ស​វ័យ ៤៥ ទៅ​៦៥​ឆ្នាំ ហើយ​មូលហេតុ​ដ៏​ចំបង​របស់​វា​នោះ​គឺ​ការ​ទល់លាមក​តែម្តង​។

តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន The Premanente Journal និយាយថា ការចៀសវាង​បញ្ហា​ទល់​លាមក និង​លាមក​រឹង​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំងឺ​ឬ​ស​ដូង​បាត​។ អាហារ​សម្បូរ​ជាតិ​សរសៃ​ច្រើនតែ​ជា​របស់​ដ៏​សំខាន់​ក្នុង​បង្ការ​ជំងឺ​ទល់​លាមក​។ បើសិន​ជា​មនុស្ស​ម្នាក់​កំពុងតែ​មាន​ជំងឺ​ឬ​ស​ដូង​បាត​ហើយ គាត់​គួរតែ​ញ៉ាំ​ជាតិ​សរសៃ​យ៉ាងហោចណាស់ ៣០ ទៅ​៣៥​ក្រាម​ជា​រៀងរាល់ថ្ងៃ​។ សណ្តែក ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​មាន​ជាតិ​សរសៃ​ច្រើនណាស់​។ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​សារី និង​អង្ករសម្រូប​ដើម្បី​ពង្រឹង​ដល់​ការធ្វើ​ចលនា​របស់​ពោះវៀន​។ អាហារ​ទាំងនេះ​ដើរតួនាទី​ជា​ភ្នាក់ងារ​ជួយ​បន្ទន់​លាមក​តាមរយៈ​ការ​បឺត​ស្រូប​ជាតិ​ទឹក​ចូល​លាមក​បន្ថែម​។

ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ (​ភេសជ្ជៈ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ៦ ទៅ​៧​កែវ​) និង​បង្កើន​ការធ្វើ​សកម្មភាព​រាង​កា​យ​ជាប្រចាំ ដើម្បី​កុំឱ្យ​មាន​ការ​ទល់លាមក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។