មនុស្ស​៨​នាក់​បញ្ជូន​ទៅ​តុលាការ ​ពេល​អនុវត្ត​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ថ្ងៃ​ទី​១ ​

មនុស្ស​៨​នាក់​បញ្ជូន​ទៅ​តុលាការ ​ពេល​អនុវត្ត​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ថ្ងៃ​ទី​១ ​

មាន​មនុស្ស​ចំនួន​៨​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ ក្រោយ​​បើកបរ​ក្រោម​ជាតិ​ស្រវឹង​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ថ្មី។ នេះ​បើ​តាម​លទ្ធផល​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ថ្ងៃ​ទី​១ របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ។ ក្រៅ​ពី​នោះ អ្នកល្មើសមិនពាក់មួកសុវត្ថិភាពមានចំនួន១៨០នាក់ មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ចំនួន​៣០​នាក់។

 

មនុស្ស​៨​នាក់​បញ្ជូន​ទៅ​តុលាការ ​ពេល​អនុវត្ត​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ថ្ងៃ​ទី​១ ​
គោល​ដៅ​ត្រួត​ពិនិត្យ​ស្រវឹង​នោះ​មាន​៥​ទីតាំង​ដូច​ជា៖​
១. ផ្លូវ២៧១ ចំណុច មុខ​ផ្សារ​ហេង លី ខណ្ឌ​ទួលគោក
២. ផ្លូវជាតិលេខ៥ ចំណុច ឃ្លាំង​សាំង​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ
៣. ផ្លូវ​សហព័ន្ធ​រុស្សី​ចំណុច មហាវិទ្យាល័យ​មនុស្ស​សាស្ត្រ ខណ្ឌ​ពោធិសែនជ័យ
៤. ផ្លូវជាតិលេខ២ មុខ​វត្ត​ចាក់​អង្រែ ខណ្ឌ.មានជ័យ
៥. ផ្លូវ ជាតិលេខ១ ចុះពីស្ពានថ្មី៦០ម៉ែត្រ ខណ្ឌ ច្បារអំពៅ កម្លាំង​ប្រជុំ​ជួរ​ម៉ោង ២២:៣០ នាទី ចាប់​ផ្ដើម​ម៉ោង ២៣ ០០ នាទី
តាម​មាត្រា​៧៧ ជន​ណា​បើក​បរ​យានយន្ត​នៅ​ពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាព​ស្រវឹង ដោយ​មាន​ជាតិ​អាល់កុល​ចាប់​ពី ០,40  (សូន្យ​ក្បៀស​សែ​សិប) ​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់​ពី ​0,80 (សូន្យ​ក្បៀស​ប៉ែត​សិប) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ខែ ទៅ ៦ ខែ និង​ ពិន័យ​ជា​ប្រាក់​ ៨០០ ០០០ រៀល (ប្រាំ​បី​សែន​រៀល​) ទៅ ​៤០០០ ០០០ រៀល (បួន​លាន​រៀល)។

 

 

អត្ថបទ៖ លឹម សុ​នា

រូបភាព៖ សាលារាជធានីភ្នំពេញ