WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល

WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល

វីរុស​ Zika ទំនង​នឹង​អាច​រាល​ដាល​ទូ​ទាំង​ទ្វីប​អាមេរិក​​​ទាំង​មូល នេះ​បើ​តាម​​ការ​ព្រមាន​​ពី អង្គការ​សុខភាព​ពិភព​លោក។

 

WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល
 

មេរោគ​​ឆ្លង​តាម​រយៈ​មូស​ខ្លា​ខាំ ដែល​បង្ក​​ចេញ​​​​ជា​រោគ​សញ្ញា​ ដូច​ជា គ្រុនក្ដៅ ភ្នែក​ក្រហម និង​ឈឺ​​ក្បាល ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ប្រទេស​​ចំនួន ២១ រួម​ទាំង​​តំបន់ Caribbean (តំបន់​​នៅ​អាមេរិក​ខាង​ជើង) អាមេរិក​ខាង​​ជើង​ និង​អាមេរិក​ខាង​ត្បូង។

 

ជំងឺ​​​រាតត្បាត​ខាង​លើ បាន​​ក្លាយ​ជា​បញ្ហា​​សំខាន់​ធ្វើ​ឲ្យ​​ទារក​ជា​ច្រើន​ពាន់​នាក់​ដែល​​​​បាន​កើត​មក​ មាន​ខួរ​ក្បាល​តូច​ប្រក្រតី រហូត​ដល់​ប្រទេស​មួយ​ចំនួន​​បាន​ណែនាំ​ស្ត្រី​ៗ កុំ​ទាន់​មាន​ផ្ទៃ​ពោះ​ ខណៈ​ពេល​វ៉ាក់សាំង​​​​​ការពារ​ឬ​ការ​ព្យាបាល​ពុំ​ទាន់​​មាន​នៅ​ឡើយ។

 

វីរុស​ Zika ត្រូវ​បាន​​​រក​ឃើញ​លើក​ដំបូង​​លើ​សត្វ​ស្វា​​ក្នុង​ឆ្នាំ​ ១៩៤៧ នៅ​អាហ្វ្រិក​ ។ ដំបូង​ឡើង​វា​មាន​ទ្រង់​ទ្រាយ​តូច បន្ទាប់​​មក​​ក៏​កើត​ឡើង​លើ​មនុស្ស​​​ក្នុង​ទ្វីប​អាហ្វ្រិក បន្ត​ទៅ​ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី និង​​ទៅ​កាន់​ប្រជុំ​កោះ​​ប៉ាស៊ីហ្វិក។ តែ​​ក្រោយ​មក ការ​រាល​ដាល​ក្នុង​ទ្រង់​ទ្រាយ​​ធំ​បាន​​កើត​ឡើង​នៅ​​ទ្វីប​អាមេរិក​ ដែល​ការ​ចម្លង​វីរុស​នោះ​ត្រូវ​រក​ឃើញ​​នៅ​ ប្រេស៊ីល ក្នុង​ខែ​មិនា ឆ្នាំ​២០១៥ ។

 

WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល
 

ភ្នាក់​ងារ​ចម្លង​វីរុស​​​រាតត្បាត​ Zika ចម្បង​គឺ មូស​ខ្លា ​ស្រប​ពេល​ដែល​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​ខ្សោយ​ធ្វើ​ឲ្យ​​ការ​ចម្លង​មេរោគ​រាតត្បាត​កាន់​តែ​​​​រហ័ស។

 

ទារកចំនួន ២៥០០០ នាក់ក្នុងមួយឆ្នាំៗ នៅសហរដ្ឋអាមេរិក ត្រូវ​រងផលប៉ះពាល់ដោយ Microcephaly ជា​​ជំងឺ​​​ប្រែ​ប្រួល​​ប្រព័ន្ធ​ប្រសាទ​ម្យ៉ាង​ ដែល​បង្ក​ឲ្យ​ទារក​កើត​មក​​មាន​លលាដ៍​ក្បាល និង​ខួរ​ក្បាល​តូច​​ខុស​ពី​ធម្មតា។ អ្នក​ជំនាញ​ជឿ​ជាក់​​ថា​​វា​បាន​កើត​ឡើង ដោយ​សារ​ការ​ចម្លង​​វីរុស​ Zika តាម​រយៈ​មូស​ខ្លា​ខាំ ៖

 

WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល
 

– រោគ​សញ្ញា កើត​លើ​ទារក​​​​រាប់​ពាន់​នាក់​​​កើត​មក​មាន​លលាដ៍​និង​ខួរ​ក្បាល​តូច​ខុស​ប្រក្រតី
– ក្បាល​​ទារក​មាន​ទំហំ​តូច​
– ខួរ​ក្បាល​ទារក​​​មិន​អាច​លូត​លាស់​ដូច​ធម្មតា​បាន
– ប្រវែង​ជុំ​វិញ​ក្បាល​ទារក​​មាន​ទំហំ​តូច​ជាង​ ៣១,៥ ឬ តូច​ជាង​ ៣២ សង់ទីម៉ែត្រ

 

WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល
 

ចុចអាន​៖ ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika

ចុចអាន៖ តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃ

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ BBC​​​​​

​​​

​​