ស្លាប់ ៧នាក់ របួស ១៩នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ មករា

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានចំនួន ១២លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ៤នាក់) របួសធ្ងន់ ១៣នាក់ (ស្រី ២នាក់) របួសស្រាល ៦នាក់ (ស្រី ២នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៥នាក់ (យប់ ១៣នាក់)។

យោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធុនធំ ២គ្រឿង និងអ្នកថ្មើរជើង ១នាក់ផងដែរ។

មូលហេតុដែល បណ្តាលឲ្យមាន គ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៧លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ២លើក ស្រវឹង ២លើក ដោយឡែកយានយន្ត ល្មើសសរុបទូទាំង ប្រទេសមាន ៦៦៧៤គ្រឿង បានធ្វើការអប់រំមាន ២៩២៨គ្រឿង និងពិន័យសរុប ៣៧៤៦គ្រឿង និងឃាត់យានយន្តចូលគោលដៅចំនួន ២៩៩៤៣គ្រឿង៕

ស្លាប់ ៧នាក់ របួស ១៩នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ មករា