សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី​ថា​៖ ឈើ​សល់​ពី​ការដុត​បំផ្លាញ​នៅក្នុង​ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១ ចំនួន​១៩០៩​កំណាត់​ ​អ្នក​លួច​ដុត​ឈើ​នោះ​សមត្ថកិច្ច​កំពុង​ចាត់វិធានការ

​ខេត្តមណ្ឌលគិរី​៖ លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ថ្លែង នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ​ថា សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​កំណាត់ឈើ នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១ ចំនួន​១៩០៩ កំណាត់ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ដោយ​មិន​មិន​រាប់បញ្ចូល​នឹង​ចំនួន​ឈើ ដែល​គេ​លួច​ដុត​កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នោះទេ​។​

​លោក​បានបញ្ជាក់​ប្រាប់ថា ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១​គឺជា​ក្រុមហ៊ុន​របស់​ប្រទេស​វៀតណាម ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ជាង​៥​ពាន់​ហិកតា ដើម្បី​ដាំ​កៅស៊ូ ដែលមាន​ទី​តាំ​នៅ​ភូមិ​ចក​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រហូតមកដល់​ពេលបច្ចុប្បន្ន​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ​ដាំ​កៅស៊ូ​អស់ហើយ​គ្មាន​សល់​ព្រៃឈើ​ទៀត​ទេ​។ ​

ចំពោះ​ការប្រមូល​ផល​អនុផល​ព្រៃឈើ នឹង​កាក់សំណល់​របស់​ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១ ត្រូវបាន​ក្រសួងកសិកម្ម ប្រ​គាល់​អោយ​ក្រុមហ៊ុន ឌួង ស្រួច ជា​អ្នកទទួលយក​កសិផល ផល​អនុផល​ព្រៃឈើ នៅ​ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១ ដោយមាន​ចុះ​ក្នុង​សៀវភៅ​បន្ទុក នឹង​បាន​បង់​ព័ន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​អត់​មាន​បញ្ហា​អី​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ឌួង​ស្រួច​ខាងលើនេះ​បាន​ផ្ទេរ​សិទ្ធ​កាន់កាប់​បន្ត​អោយ​លោក ឧកញ៉ា ស៊ឹង សំអុល ចំពោះ​ការ​លួច​ដុត​ឈើ​នៅ​ទី​តាំ​នេះ សមត្ថកិច្ច​កំពុង​ចាត់វិធានការ​ហើយ ។

គួរ​រំលឹក​ដែរ​ថា កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ២០១៦​នេះ មាន​កើត​ករណី​ជន​មិន​ស្គាលមុខ​លួច​ដុត​គំនរ​ឈើទើបតែស្ងួតតិចៗ​ក្នុង បរិវេណ​ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១​ជាច្រើន​កន្លែង​កាលពី​ថ្ងៃទី​១៩​មករា បន្ទាបពី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​ខេត្ត​ត្បូងឃ្មុំ និង​ក្រចេះ​កាលពី​ថ្ងៃទី​១៨​មករា​នោះ ហើយ​បើតាម​ប្រជា​សហគមន៍​បាន​រាយការណ៍​មក រហូតមកដល​ថ្ងៃទី​២៥​មករា នេះ​នៅ​មិនទាន់​រលាត់​អស់​នៅឡើយ​ទេ​។

ដោយឡែក លោក សាក់ សា​រ៉ាង មេបញ្ជាការ​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បានទទួល ព័ត៌មាន​អំពី​ករណី​ជន​មិន​ស្គាល់មុខ​លួច​ដុត​នេះហើយ លោក​បាន​បញ្ជា​មុន្ត្រី​របស់លោក ទៅដល់​គោលដៅ​ដែល​ឆេះ​នោះ​ហើយ ហើយ​កូនចៅ​របស់លោក​រាយការណ៍​ថា​ឆេះ​អស់​តែ​៥០​កំណាត់​ប៉ុណ្ណោះ​៕ ឦសាន​២ ​

KA-26-01-2016-19-01 KA-26-01-2016-19-02 KA-26-01-2016-04 KA-26-01-2016-19-03