គ្រឿងផ្សំ ៤មុខ អាចបញ្ឈប់ការជ្រុះសក់ ហើយ​ជួយឲ្យ​ដុះឡើងវិញក្នុងពេល ១ខែ

មានមនុស្ស​ជាច្រើនកំពុង​តែត្រូវការ​ដំណោះស្រាយ​ជាមួយនឹងបញ្ហា​ជ្រុះសក់។ វាអាច​ជាបញ្ហាវេជ្ជសាស្រ្ត,បញ្ហា​អនាម័យ ឬបញ្ហា​ដែលបង្កឡើង​ដោយការប្រើប្រាស់​ផលិត​កែសម្ផស្ស​​ណាមួយ។ លើសពីនេះ​ទៅទៀត ការចាស់​ទៅតាម​អាយុអាច​ក៏ជាមូលហេតុអាច​នាំឲ្យ​មានការជ្រុះសក់​ផងដែរ។
 

 

គ្រឿងផ្សំ ៤មុខ អាចបញ្ឈប់ការជ្រុះសក់ ហើយ​ជួយឲ្យ​ដុះឡើងវិញក្នុងពេល ១ខែ 

 

រាល់ផលិតផល​កែសម្ផស្សទាំងអស់​នោះ អាចបង្កឲ្យ​មានបញ្ហា​អាក្រក់ដោយ​សារតែសារ​ជាតិគីមី​របស់ពួក​វា ក្នុងការ​បំផ្លាញសក់ និងបង្កអន្តរាយ​ដល់ស្បែក​ក្បាល​របស់អ្នក។ ជា​ការសំខាន់ អ្នកគួរ​តែកាត់​បន្ថយការ​ប្រើប្រាស់​ប្រភេទ​ឧបករណ៍កៀប​សក់ផ្សេងៗ ប្រសិនបើ​អ្នក​ចង់ឲ្យ​សក់របស់​អ្នកមាន​ការលូតលាស់​លឿន​ជាងមុន និង​មាន​សុខភាពល្អ។

ជំនួសឲ្យការចំណាយប្រាក់​កាក់ច្រើនពេក​លើការទិញផលិតផល​ផ្សេងៗ​សម្រាប់​ដោះស្រាយបញ្ហា​នេះ មង្គលការ សូមផ្ដល់ជូននូវ​រូមមន្តធម្មជាតិ​ដ៏មានប្រសិទ្ធភាព ដែលអ្នក​អាចធ្វើវា​ ដោយ​​ខ្លួន​ឯង​បាន​។

អ្នកត្រូវការគ្រឿងផ្សំ​ទាំងនេះ៖

  • ចេកទុំ ១ ផ្លែ

  • ស៊ុត ១ គ្រាប់

  • ទឹកឃ្មុំ ១ ស្លាបព្រាបាយ

  • ស្រាបៀរទឹកខ្មៅ កន្លះពែង

តើធ្វើដូចម្ដេចដើម្បីរៀបចំម៉ាសសក់នេះ?

  • ដាក់គ្រឿងផ្សំទាំងអស់នេះ​នៅក្នុងម៉ាស៊ី​នក្រឡុកមួយ ហើយក្រឡុកវាឲ្យ​សព្វល្អ។

  • បន្ទាប់មក អនុវត្តលទ្ធផលល្បាយនេះនៅលើសក់របស់​អ្នក រួចគ្របដណ្ដប់​វាជាមួយនឹងកន្សែង​ឲ្យជិតល្អ រួចទុកក្នុងពេល ១-២ ម៉ោង។​

  • លាងជម្រះសក់របស់អ្នកជាមួយ​ទឹកស្អាតជា​ធម្មតា។ អ្នកអនុវត្តវិធីសាស្ត្រនេះ​ឲ្យបានម្ដងក្នុង ១ សប្ដាហ៍ក្នុងរយៈ​ពេល ១ ខែ។

ដោយ៖Brugn

ប្រភព៖ healthylifestory

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រឿងផ្សំ ៤មុខ អាចបញ្ឈប់ការជ្រុះសក់ ហើយ​ជួយឲ្យ​ដុះឡើងវិញក្នុងពេល ១ខែ