បុរស២នាក់ ប្រើហឹង្សា ដាក់គ្នា រឿងប្រច័ណ្ឌ ម្នាក់ដេកពេទ្យ ម្នាក់ដេកទ្រង់

កំពត៖ រឿងប្រច័ណ្ឌ ធ្វើឲ្យបុរស២នាក់ បានប្រើហឹង្សា រហូតវាយគ្នា បែកក្បាល របួសទាំងសងខាង កាលពី ម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មន្ត្រីនគរបាល ក្រុងកំពត បានឲ្យដឹងថា បុរសទាំង២នាក់ ,១-ឈ្មោះសុខ ដារិន ហៅវិន អាយុ២៩ឆ្នាំ រស់នៅភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត និង ២-ឈ្មោះរស់ ភារះ អាយុ២៤ឆ្នាំ រស់នៅក្នុង ភូមិ សង្កាត់កើតហេតុខាងលើ។

មន្ត្រីដដែលបន្តថា បុរស២នាក់នេះ បានវាយគ្នាទៅវិញទៅមក នឹងដំបង ដោយសារការ ប្រច័ណ្ឌឈ្លោះដណ្តើមស្រីគ្នា ទើបកើត គ្រោះថ្នាក់បែបនេះ ដោយម្នាក់ ចូលដេកពេទ្យ និងឈ្មោះសុខ ដារិន ហៅវិន ត្រូវបាន កម្លាំងនគរបាល នាំខ្លួនមកឃុំ នៅឯអធិការដ្ឋាន នគរបាលក្រុងកំពត ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

បុរស២នាក់ ប្រើហឹង្សា ដាក់គ្នា រឿងប្រច័ណ្ឌ ម្នាក់ដេកពេទ្យ ម្នាក់ដេកទ្រង់
បុរស២នាក់ ប្រើហឹង្សា ដាក់គ្នា រឿងប្រច័ណ្ឌ ម្នាក់ដេកពេទ្យ ម្នាក់ដេកទ្រង់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត