នាំ​ប្អូនថ្លៃ​ស្រី​ទៅ​ចៀរ​ជ័រកៅស៊ូ បែរជា​ចាប់រំលោភ ហើយ​ចាក់​១​ពន្លាក​របួសធ្ងន់​

ខេត្តកំពង់ចាម ៖ បុរស​ជា​បងថ្លៃ​ម្នាក់​ឈ្មោះ ភ​ន ភឿន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ខ្ទួយ​ទី​៣ ឃុំ​អូ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បានចាប់ខ្លួន ដោយ​​ជាប់​សង្ស័យ​​ថា​ចាប់រំលោភ​ ប្អូនថ្លៃ​ស្រី​វ័យ​១៦​ឆ្នាំ ថែម​ទាំង​បាន​យក​ពន្លាក​ ចាក់​ឲ្យ​របួសធ្ងន់ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវកែង​ចំការ​កៅស៊ូ មុខ​រោង​ច្រក​អ៊ុ​ច អេ​ង ស្ថិត​នៅ​ភូមិ​ អូរ​តា​សេក ឃុំ​អូ​ម្លូ ហើយ​នារី​រង​គ្រោះ​ត្រូវ​ បាន​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​បាន​បញ្ជូន​បន្ត​ទៅ​ សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្អូនថ្លៃ​ដែល​រង​គ្រោះ​មាន​ទីលំនៅ​ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​មក​ស្នាក់​នៅ​ជាមួយ នឹង​បងស្រី ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ ដោយ​បាន​ស៊ី​ឈ្មួ​ល​ធ្វើ​ជា​កម្មករ​ ចៀរ​ជ័រកៅស៊ូ​ឲ្យ​គេ​ ដើម្បី​រក​ប្រាក់​មក​ ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ។

លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៥ មក​រា ជនសង្ស័យ​ និង​ប្អូនថ្លៃ​ស្រី​បាន​ជិះ​ម៉ូតូ​១​ គ្រឿង​ចេញពីផ្ទះ ដើម្បី​ទៅ​ចៀរ​ជ័រកៅស៊ូ ខណៈ​ពេល​ដែល​ ជិះ​ដល់​ត្រង់​ចំណុច​ផ្លូវកែង​រោងចក្រ​ កៅស៊ូ​ខាងលើ ស្រាប់តែ​បងថ្លៃ​បែរជា​ ចាប់រំលោភ​ប្អូនថ្លៃ​ស្រី ហើយ​ថែម​ទាំង​ ចាក់​១​ពន្លាក​ត្រង់​ដោះ​បណ្ដាល​ឲ្យ​រង​ របួសធ្ងន់​ថែម​ទៀត​ផង ។

លោក សឿ​ន ទិ​ត អធិការរង​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ហេតុការណ៍​ កើតឡើង បងថ្លៃ​ប្រុស​បាន​បី​ប្អូនថ្លៃ​ស្រី​ត្រឡប់​មក​ដល់​ផ្ទះ ដោយ​បាន​ប្រាប់​ប្រពន្ធ​របស់​ខ្លួន​ថា​នាង​បាន​ដើរ​ដួល ទើប​បណ្តាល​ឲ្យ​ ត្រូវ​របួស​បែប​នេះ ហើយ​ក៏​ប្រញាប់​ដឹក​តាម​រថយន្ត​ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​បងថ្លៃ​ប្រុស​បាន​គេច​ មក​ក្រៅ​បាត់ ដោយ​ប្រាប់​ថា​ទៅ​ រក​លុយ​មក​ព្យាបាល​របួស​ ឲ្យ​ប្អូនថ្លៃ ប៉ុន្តែ​ពេល​ដែល​ប្រពន្ធ​ទូរស័ព្ទ​ទាក់ទង ម្តង​ប្រាប់​ថា នៅ​កន្លែង​នេះ ម្តង​ប្រាប់​ថា​នៅ​កន្លែង​នោះ ។ លុះ​នៅ​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៥ មក​រា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង និង​តាម​បញ្ជា​របស់​លោក​ ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​ មន្ត្រី​ជំនាញ​ក្រោម​ឱវាទ រហូត​ដល់​ឈាន​ចាប់​បាន​ ជនសង្ស័យ​ជា​បងថ្លៃ​ត្រង់​ចំនុច​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ក្រុង​កំពង់ចាម ។

លោក សឿ​ន ទិ​ត អធិការរង​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បញ្ជាក់​ថា នៅ​ពេល​ដែល​បញ្ជូន​ប្អូនស្រី ​មក​ដល់​ពេទ្យ​ខេត្ត នារី​រង​គ្រោះ​ បាន​ប្រាប់​ពី​ហេតុការណ៍​ដែល​កើតឡើង​ថា បងថ្លៃ​ប្រុស​ជា​អ្នក​ ចាប់រំលោភ​សេពសន្ថវៈ ដោយ​មាន​ទាំង​ឈាម​ បាន​ហូរ​ចេញពី​ប្រដាប់​ភេទ​ ថែម​ទៀត ។

ជនសង្ស័យ​កំពុង​តែ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ៕

នាំ​ប្អូនថ្លៃ​ស្រី​ទៅ​ចៀរ​ជ័រកៅស៊ូ បែរជា​ចាប់រំលោភ ហើយ​ចាក់​១​ពន្លាក​របួសធ្ងន់​

នាំ​ប្អូនថ្លៃ​ស្រី​ទៅ​ចៀរ​ជ័រកៅស៊ូ បែរជា​ចាប់រំលោភ ហើយ​ចាក់​១​ពន្លាក​របួសធ្ងន់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត