មូលហេតុ​​ ដែលធ្វើអោយមនុស្សស្រី​ចង់រៀបការជាមួយនឹង​បុរសចាស់ទុំ

បុរសៗជាច្រើន​ឆ្ងល់ថា ហេតុអ្វីបាន​ជាមនុស្សស្រី​ហាក់បីដូច​ជាលង់ស្រឡាញ់​បុរសៗ​សង្ហារកាល​ពីនៅ​យុវវ័យ ប៉ុន្តែក្រោយ​មក ពួកនាង​ពេញចិត្ត​នឹងរៀបការ​ជាមួយ​នឹងបុរស​អ្នកមានទៅ​វិញ។ បុរសៗតែងតែតស៊ូ​ដើម្បីស្វែង​រកអ្វីដែល​មនុស្សស្រី​ចង់បាន ប៉ុន្តែគ្មាន​អ្នកណាម្នាក់​អាចរកឃើញ​ពីអាថ៌កំបាំង​របស់មនុស្សស្រី​ឡើយ។ ការស្រាវជ្រាវ​ជាច្រើនបាន​បង្ហាញថា មនុស្សស្រីគ្រប់រូប​ត្រូវឆ្លងកា​ត់ដំណាក់​កាលមួយចំនួន​នៅក្នុង​ជីវិត។

 

មូលហេតុ​​ ដែលធ្វើអោយមនុស្សស្រី​ចង់រៀបការជាមួយនឹង​បុរសចាស់ទុំ 

ការស្រាវជ្រាវ​បានសិក្សា​លើមនុស្ស​ស្រី ៤៥ ០០០ នាក់ទៅលើចំណង់​ចំណូលចិត្ត​របស់ពួកគេ។
មនុស្សស្រីទាំងអស់ត្រូវ​បានបែកចែក​ជា ៤ក្រុម។ ក្រុមទី ១ជាមនុស្សស្រី​ក្នុងវ័យ ១៧-២៥ឆ្នាំ, ក្រុមទី ២ក្នុង​ចន្លោះវ័យ ២៥-៣៥, ក្រុមទី ៣ ចន្លោះ ៣៥-៤៥ និង​ក្រុមទី ៤ ចន្លោះពី ៤៥-៥៥។
ក្រុមទី ១បាននិយាយ​ថា ពួកគេចង់បាន​បុរសសង្ហារ និង​ក្លាហាន, ក្រុមទី ២ចង់​បានមនុស្សដែល​មាន​គំនិត, ជាបុរសឆ្លាតវៃ, ក្រុមទី ៣ចង់បាន​បុរសជាអ្នក​មាន, ក្រុមចុងក្រោយ​ចង់បានបុរស​ដែល​មានប្រាជ្ញា, ស្គាល់​ពីការពិត។
ការបកស្រាយខាងក្រោមនេះអ្នកនឹង​បានយល់​ថា ហេតុអ្វីបាន​ជាមនុស្សស្រី​បោះបង់​បុរសសង្ហារ​ចោល ហើយទៅរៀបការ​ជាមួយនឹង​បុរសអ្នក​មាន៖

បុរសសង្ហារមិន​ប្រាដកថា ​ស្រឡាញ់នាង​ឋិតថេរឡើយ
នៅពេលបុរសម្នាក់​មាន​រូបរាងសង្ហារ ជាក់ស្តែង​មានមនុស្សស្រី​ជាច្រើន​តាមចោម​រោមគាត់។ គាត់អាចនឹង​ជាប់អន្ទាក់​នឹងនារីស្អាតៗ​ជាច្រើន ហើយនេះ​ជាមូលហេតុ​ដែល​មនុស្សស្រី​សម្លឹងឃើញ​ថា បុរសសង្ហារ​មិនអាច​ស្រឡាញ់នាង​ឋិតថេរយូរអង្វែង​បានឡើយ។

បុរសសង្ហារមិន​ប្រាដកថា ​ជាអ្នកមាន​ទាំងអស់ឡើយ
បុរសដែលមាន​រូបរាងសង្ហារ មិនប្រាដកថា​ អ្នក​អាច​ឃាត់​ចិត្ត​​គាត់ជាប់រហូតឡើយ។ ក្រៅពី​នេះ បុរសសង្ហារ​មិនសូវគិត​ដល់មុខ​របរទៅថ្ងៃអនាគត់ឡើយ ពួកគេគិត​តែទៅលើ​តែសេរីភាព ក្តីសុខជា​ចម្បង។ ដូច្នេះ មនុស្សស្រី​ឃើញ​ថា បុរសសង្ហារមិន​អាចផ្តល់អ្វីៗ​គ្រប់គ្រាន់ឲ្យនាង​បាន​យូរអង្វែង​ឡើយ។

បុរសសង្ហារមួយចំនួនជាមនុស្ស​អាត្មានិយម
ភាពស្រស់​ស្អាត និងសង្ហារ​ក៏អាចធ្វើឲ្យ​មនុស្ស​មានអំនួត។ បុរសដែល​មានភាព​អំនួត និងភាព​អាត្មានិយម​ធ្វើឲ្យអ្នកមិន​អាចរស់​នៅជាមួយ​បាន​ឋិតថេរយូរ​បានឡើយ។ ដូច្នេះ មិនយូរ​មិនឆាប់​ទេ មនុស្សស្រី​នឹងដើរចេញ​ពីបុរសប្រភេទ​នេះ។

បុរសអ្នក​មានអាចស្រឡាញ់​នាងបាន​យូរអង្វែង
នៅពេល​មនុស្សស្រីចាស់ទុំទៅ នាងបាន​ដឹងពីការ​ប្រតិបត្តិជីវិត និងសារៈសំខាន់​នៃទំនុកចិត្ត។ នេះជាពេលដែលនាងនឹង​ពេញចិត្តបុរស​អ្នកមាន។

បុរសអ្នក​មានមួយចំនួន​មានជីវិតរស់រវើក
បុរសអ្នក​មានភាគច្រើន​អាចមាន​សមត្ថភាព​ធ្វើឲ្យជីវិតរស់​នៅមាន​ភាពស្រស់​បំព្រង និងស្រស់ស្រាយ ព្រោះពួកគេ​គ្មានក្តីព្រួយបារម្ភច្រើន​នៅក្នុងជីវិត។ ពិតប្រាកដ​ណាស់ មនុស្សស្រីណា​ក៏ដោយសុទ្ធតែ​ប្រាថ្នាចង់​បានជីវិតសន្តិភាព​ក្រោយពេល​រៀបការ​រួច ព្រោះនាងគិតថា បុរស​សង្ហារ និង​មានភាព​ទាក់ទាញ​នឹងត្រូវ​បាត់បង់​ទៅវិញ។

បុរសចាស់ទុំដឹងថា អ្វីដែល​មនុស្សស្រី​ចង់បាន
បុរសពិតតែងតែ​បោះបង់ភាព​អាត្មានិយម​របស់ពួកគេ​ចោល ដើម្បីធ្វើអ្វីមួយ​ឲ្យមនុស្សស្រីរបស់​ពួកគេ។ ម្យ៉ាងវិញ​ទៀត បុរសសង្ហារ​តែងតែចង់​ឲ្យមនុស្សស្រីធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បីពួក​គេ។

បុរសចាស់ទុំចេះផ្តល់​សេរីភាព
បុរសអ្នក​មាន បុរសចាស់ទុំ​នឹងផ្តល់​សិទ្ធិសេរីភាព​ឲ្យគូស្នេហ៏​របស់ពួក​គេ ព្រោះពួកគេ​មានបទពិសោធន៏​ជីវិតគ្រប់គ្រាន់ ដែលបានធ្វើឲ្យ​ពួកគេបាន​ដឹងថា មនុស្សសុទ្ធតែ​ត្រូវការ​សេរីភាព ដើម្បីធ្វើឲ្យ​ជីវិត​មានក្តីសុខ និង​រស់វើក៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុ​​ ដែលធ្វើអោយមនុស្សស្រី​ចង់រៀបការជាមួយនឹង​បុរសចាស់ទុំ