ប្អូនប្រុសបង្កើត ប្រើដាវដេញចាក់បងប្រុស

Doliprane TVC

​ភ្នំពេញ​៖ ព្រោះតែ​ឥ​ទ្ធ​ពល​គ្រឿងញៀន​បានធ្វើ​បងប្រុស និង​ម្តាយបង្កើត​ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​អោយ​យ​ចាប់ខ្លួន​ដោយសារតែ
ជននេះ​បាន​យក​ដាវ​ចេញ​ចាក់​បងប្រុស​បង្កើត និង​អុកឡុក​ពេញ​ផ្ទះជួល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៨ នឹង ៣០ នាទី​យប់​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះជួល ភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​មានឈ្មោះ កេ​ត តុលា ភេទ​ប្រុស អាយុ ២០ ឆ្នាំ​មុខរបរ​ធ្វើ​សំណង់ ។ ចំណែក​ដើមបណ្តឹង​ត្រូវជា​បងប្រុស​មានឈ្មោះ កេ​ត ពៅ​នាង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​មុខរបរ​ធ្វើ​សំណង់​អ្នក​ទាំងពីរ​ស្នាក់នៅ​ផ្ទះជួល​ខាងលើ ។

ប្អូនប្រុសបង្កើត ប្រើដាវដេញចាក់បងប្រុស

តាម​ការ​ឲ្យ​ដឹង​ពី​ដើមបណ្តឹង​បាន​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​គី​ប្អូនស្រី​បង្កើតបាន​ចេញពី​ធ្វើការ​ហើយក៏​ចូលទៅ​ងូតទឹក​ក្រោយមក​ជនសង្ស័យ (​ប្អូនបង្កើត​) បាន​គោះទ្វារ​ហៅ​តែ​ប្អូនស្រី​ងូតទឹក​មិនទាន់​ហើយ​ធ្វើអោយ​គេ​ក៏​ខឹង​រករឿង​វាយ​ប្អូនស្រី​ពេលនោះ​គាត់ (​បងប្រុស​ជនរងគ្រោះ​) ក៏​ទៅ​ឃាត់​ហើយ​ធ្វើអោយ​ជនសង្ស័យ​ខឹង​បាន​យក​ដាវ​ឆ្នៃ​ប្រវែង​ជាង ៤ តឹក​ចេញ​ចាក់​រូបគាត់​តែ​មិន​រងរបួស​ទេ​ហើយ​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ ។

ប្អូនប្រុសបង្កើត ប្រើដាវដេញចាក់បងប្រុស

នៅពេល​សមត្ថកិច្ច​សួរ​ជនសង្ស័យ​បាន​ឆ្លើយថា​រូបគេ​ចង់​ជាប់គុក​ព្រោះ​គេ​ពិបាកចិត្ត​រឿង​ក្នុង​គ្រួសារ​ហើយ​គេ​និយាយទៀតថា​ពេល​គេ​ចេញពី​គុក​គេ និង​ទៅ​បួស ។ នៅពេល​សមត្ថកិច្ច​សួរថា​ហេតុអ្វី​បានជា​យក​ដាវ​ចេញ​ចាក់​បង​ខ្លួនឯង​? ជនសង្ស័យ​បាន​ឆ្លើយថា​មកពី​រូបគេ​ចង់​ចូល​គុក​ទើប​យក​ដាវ​មកកាន់​បែបនេះ ។ ចំណែក​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កូន​គាត់​ធ្លាប់​ជក់​គ្រឿងញៀន និង ធ្លាប់​វាយ​គាត់​ទៀតផង ហើយ​គាត់​ក៏​ធ្លាប់​មក​ដាក់​ពាក្យបណ្តឹង​ម្តង​ដែរ តែដោយសារ​អាណិតកូន គាត់​ក៏​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ បន្ទាប់មក​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ម្តងនេះ​គាត់​ដាច់ចិត្ត​ធ្វើតាម​បណ្តឹង​ឱ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​ចុះ ៕ TV5

ប្អូនប្រុសបង្កើត ប្រើដាវដេញចាក់បងប្រុស