អូបាម៉ា ជាប្រធានាធិបតីទី៣ បំពេញទស្សនៈកិច្ច ក្នុងកម្មវិធីតាំងពិរព័រណ៌ រថយន្តនៅទីក្រុង Detroit

បច្ចេកវិទ្យា៖ ប្រធានាធិបតី អាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានអញ្ជើញធ្វើ ទស្សនៈកិច្ចដំបូង មិនធ្លាប់មានរបស់លោក ចូលរួមក្នុងកម្មវិធីដាក់ តាំងពិរព័រណ៌រថយន្ត នៅទីក្រុង Detroit កាលពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមគេហទំព័រ Autocar ចុះផ្សាយនៅពេលថ្មីៗនេះ។

ក្នុងកម្មវិធីដាក់តាំង ពិរព័រណ៌រថយន្ត នោះ ប្រធានាធិបតីអាម៉េរិកបាន ចូលទស្សនារថយន្ត ជាច្រើនស្តង់មាន Chevrolet, Fiat Chrysler Automobiles, Ford និង ZF ជាដើម។

លោក Obama បាននិយាយថា «ខ្ញុំជឿថាជនជាតិអាម៉េរិក ទាំងអស់គួរតែមានមោទនៈភាព ជាមួយនឹងឧស្សាហកម្មល្បីបំផុត ដែលយើងមាន» ។

បញ្ជាក់ផងដែរថា Obama ជាប្រធានាធិបតីទី៣ ដែលបានចូលមក ទស្សនៈកិច្ចនៅក្នុងកម្មវិធី ដាក់តាំងពិរព័រណ៌រថយន្ត នៅទីក្រុង Detroit ប្រធានាធិបតីទី១ ដែលមកដំបូងគឺ Bill Clinton នៅឆ្នាំ១៩៩៩ និង Dwight D. Eisenhower នៅឆ្នាំ១៩៦០៕

អូបាម៉ា ជាប្រធានាធិបតីទី៣ បំពេញទស្សនៈកិច្ច ក្នុងកម្មវិធីតាំងពិរព័រណ៌ រថយន្តនៅទីក្រុង Detroit