ក្រុមហ៊ុន Britax ប្រកាសប្រមូលកៅអី សុវត្ថិភាពក្មេងៗ បំពាក់លើរថយន្តចំនួន ៧១.០០០ កៅអីមកវិញ

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Britax ផលិតកៅអី សុវត្ថិភាពដល់ក្មេងៗ បំពាក់នៅលើរថយន្តនោះ បានប្រកាសប្រមូល កៅអីទារកចំនួន ៧១.០០០ កៅអីមកវិញ ដោយសារតែបញ្ហា កំហុសត្រង់គន្លឹះយួរ ដែលបង្កហានិភ័យដល់កុមារ នេះបើយោងតាមគេហទំព័រ Autocar ចុះផ្សាយ។

កៅអី ដែលរងផលប៉ះពាល់មាន B-Safe 35, B-Safe 35 Elite និង B-Safe 35 Travel System ។

យោងតាមក្រុមហ៊ុន ខាងលើបានឲ្យដឹងថា ដោយសារតែគន្លឹះ ពេលយើងចាប់វាយូរឡើង នឹងអាចដាច់ ឬ មានបញ្ហាបង្កជារបួសដល់កុមារ ។
ក្រុមហ៊ុនបាន ចេញសេចក្តីប្រកាស កៅអីដែលបំពាក់លើរថយន្ត ដែលមានប្រភេទដូចខាងលើ ដោយផ្អាកប្រើប្រាស់ជាបន្ទាន់ និងយកមកកាន់ក្រុមហ៊ុនវិញ រហូតដល់ជួសជុលឡើងវិញ ឲ្យមានលក្ខណៈសុវត្ថិភាព៕

ក្រុមហ៊ុន Britax ប្រកាសប្រមូលកៅអី សុវត្ថិភាពក្មេងៗ បំពាក់លើរថយន្តចំនួន ៧១.០០០ កៅអីមកវិញ