បុរស​ម្នាក់​ទៅលើ​កលប ធ្លាក់ទឹក​លង់​ស្លាប់​

កណ្តាល: ​បុរស​ម្នាក់​បានចេញ​ពី​ផ្ទះ ទៅលើ​កលប​ខ្យល់គ ដាំដូង​ផ្កាប់មុខ​ធ្លាក់ទឹក លង់​ស្លាប់ ។ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៧​ព្រឹក ថ្ងៃទី​២៥ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​បៀឡាង ក្រោយ​ភូមិសាស្ត្រ ភូមិ​ពាម​រាំង​ក្រោម ឃុំពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល​។​

​ជន​រង​ង​គ្រោះ​ឈ្មោះ ឆឹង គឹម​ស្រ៊ី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ មេភូមិ​ព្រែក​ឫស្សីមាន​ទីលំនៅៗ ភូមិ​ព្រែក​ឫស្សី ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ។​

​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​មកលើ​កលប ដូច​សព្វដង នៅចំណុចកើតហេតុ​ខាងលើ ។​លុះ​នៅពេល​ជន​រង​ឈរលើ​ទូក​​អោន​លើក​លប ក៏​ស្រាប់តែ​ដាំដូង​ផ្កាប់មុខ ធ្លាក់​ទៅក្នុង​ទឹក បណ្តាល​ឲ្យ​ស្លាប់ ។​

​ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ  ត្រូវបានក្រុមគ្រួសារ យកចេញ​ពី​កន្លែងកើតហេតុ​មកដល់​លំនៅ​​ដ្ឋា​ន​ម៉ោង​១​និង​៣០​នាទី រសៀល ។ ការពិនិត្យ​សាកសព​បានចាប់ផ្តើម​នៅវេលា​ម៉ោង​២​និង​១០​នាទី​ក្នុង​ថ្ងៃដដែល លទ្ធផល​ដូចខាងក្រោម ៖​សាកសព ឈ្មោះ​ឆឹង គឹម​ស្រ៊ី ភេទ​ប្រុស មានកំពស់ ១. ៥៥ ម៉ែត្រ​មាន​សម្បុរ ស ល្មម សក់ ស្លូត មាឌ រាងក្រអាញ ស្លាកស្នាម ពីត្រឹម​.​ក ឡើងលើ ផ្នែក​ក្បាល និង​ផ្ទៃមុខ មាន​ច្រាល​ឈាម​ពណ៌​ក្រ​ម៉ៅ ពុំមាន​ស្លាកស្នាម​អ្វី​ទេ ។​

​ការសន្និដ្ឋាន​៖​សាកសព ស្លាប់​ដោយ​ខ្យល់ គ ពុំមាន​ពាក់​ព​ន្ធ័​ក្នុងករណី​អ្វី​ផ្សេង​ទេ តាម​ការបំភ្លឺ របស់​ឈ្មោះ​ឆិល សុខុម​ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ របស់​សាកសព បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​៖ ប្តី​របស់គាត់​ឈ្មោះ ឆឹង គឹម​ស្រ៊ី គឺមាន​ជម្ងឺឡើង​ឈាម​ប្រចាំកាយ ។ ក្រោយពេល​ពិនិត្យ​សាកសព​រួច បានប្រគល់​សាកសពជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

បុរស​ម្នាក់​ទៅលើ​កលប ធ្លាក់ទឹក​លង់​ស្លាប់​

បុរស​ម្នាក់​ទៅលើ​កលប ធ្លាក់ទឹក​លង់​ស្លាប់​
បុរស​ម្នាក់​ទៅលើ​កលប ធ្លាក់ទឹក​លង់​ស្លាប់​

បុរស​ម្នាក់​ទៅលើ​កលប ធ្លាក់ទឹក​លង់​ស្លាប់​