ម៉ូតូ CBR បុក​រថយន្ត​បែន​ដឹក​ដី ស្លាប់​២​នាក់​នៅនឹងកន្លែង​

​កំពង់ឆ្នាំង: បុរស​២​នាក់ បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពី​បើក​ម៉ូតូ​យ៉ាង​លឿន ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដីដែល​កំពុងបើក​ក្នុងទិសដៅ​បញ្ច្រាសគ្នា​។

​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ២​និង​២០​នាទី រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅតាម​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្លូវ​កោង​សាលា​ផ្លូវ​វាយ ស្ថិតនៅ​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ចរាចរណ៍ស្រុក​រលាប្អៀរ បានអោយដឹងថា ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ ម្នាក់​ឈ្មោះ ឆែម ស្រៀ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ វ​ន្នី រដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ ជនរងគ្រោះ​ទាំងពីរ​នាក់ រស់នៅ​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង បានធ្វើ​ដំណើរ​ក្នុងទិសដៅពី​កើ​តទៅ​លិច​នៅពេល​មកដល់ចំណុចកើតហេតុ​ស្រាប់តែ មាន​ម៉ូតូ​មួយ​គ្រឿ ម៉ាក​ហុងដា​CBR ជិះ​គ្នា​២​នាក់ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ដែល​បើ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​ស្តាំនៃ​រថយន្ត​ដឹក​ដី បណ្តាលអោយ​រថយន្ត​ដឹក​ដី ដែល​កំពុង​បើកបរជាន់​ហ្វ្រាំង​អត់​ទាន់ ក៏​បុក​ម៉ូតូ​ពេញ​មួយ​ទំហឹង​តែម្តង​។​
​នៅក្នុង​ហេតុការណ៍​នេះ បណ្តាលអោយ​ជនរងគ្រោះ ដែល​ជិះ​ម៉ូតូស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើត​ហ​តុ ក្រោយពេល​កើតហេតុ​រថយន្ត​ដឹក​ដី បាន​បន្ថែម​ល្បឿន​រត់គេច​តែម្តង​។

​ចំណែកឯ​ជនរងគ្រោះ បាន​ត្រូវ​ទាក់ទង​ក្រុមគ្រួសារ​សព មក​យកទៅ​ធ្វើបុណ្យ រហូត ដល់​វេលា ៤ រសៀល​នេះសមត្ថកិច្ចកំពុងតែបន្ត​តាមរក​រថយន្ត​ដឹក​ដីដែល​រត់គេច​​៕V/S

ម៉ូតូ CBR បុក​រថយន្ត​បែន​ដឹក​ដី ស្លាប់​២​នាក់​នៅនឹងកន្លែង​

ម៉ូតូ CBR បុក​រថយន្ត​បែន​ដឹក​ដី ស្លាប់​២​នាក់​នៅនឹងកន្លែង​

ម៉ូតូ CBR បុក​រថយន្ត​បែន​ដឹក​ដី ស្លាប់​២​នាក់​នៅនឹងកន្លែង​