ឡាន​បុក​ម៉ូតូ បុរស​ម្នាក់​ស្លាប់ នៅ​ស្រុក​សំបូរ​

ក្រចេះ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយរថយន្តបុក​ម៉ូតូ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​

​ជនរងគ្រោះ​ឈ្មោះ យើង នុះ ហៅ ទូច អាយុ​៤៣​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ ខាងលើ។ មុនពេល​កើតហេតុ គេ​បានឃើញ​ជន​សង​គ្រោះ​​ជិះ​ម៉ូតូ C 100 កូរ៉េ ពី​ជើ​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ត​ម៉ាក​NAVARA​ពាក់​ស្លាក​លេខភ្នំពេញ​2X-2879​ធ្វើដំណើ​ពី​ភ្នំពេញ រតនៈគីរី បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យអ្នកជិះ​ម៉ូតូ ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​យក​មធ្យោបាយ​ទាំង​២​ទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ រង់ចាំ​ចាត់ការ​តាម​​ច្បាប់​នាពេល​ក្រោយ​។ រីឯ​សាកសព​ត្រូវបាន ក្រុមគ្រួសារ មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕​

ឡាន​បុក​ម៉ូតូ បុរស​ម្នាក់​ស្លាប់ នៅ​ស្រុក​សំបូរ​