ស្លាប់​៧ របួសធ្ងន់​ស្រាល​១៩​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃ​២៥​មករា​

ភ្នំពេញ: មនុស្ស​៧​នាក់​ស្លាប់ (​ស្រី ៤​នាក់​) របួសធ្ងន់​១៣​នាក់ (​ស្រី ២​នាក់​) របួសស្រាល ៦​នាក់ (ស្រី ២​នាក់​) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១៥​នាក់ (​យប់ ១៣​នាក់​)​នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦  នៅ​ទូទាំងប្រទេស​មាន​ចំនួន១២​លើក (​យប់ ៦​លើក​) ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់​ផងដែរ​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​៖ មូលហេតុ​ដែល បណ្តាល​ឲ្យ​មាន គ្រោះថ្នាក់រួមមាន ល្មើស​ល្បឿន ៧​លើក មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង​គ្រោះថ្នាក់ ២លើក ស្រវឹង ២​លើក​។ ដោយឡែក​យានយន្ត ល្មើស​សរុប​ទូទាំង ប្រទេស​មាន៦៦៧៤​គ្រឿង បានធ្វើ​ការអប់រំ​មាន ២៩២៨​គ្រឿង និង​ពិន័យ​សរុប ៣៧៤៦​គ្រឿងនិង​ឃាត់​យានយន្ត​ចូល​គោលដៅ​ចំនួន ២៩៩៤៣​គ្រឿង​៕

ស្លាប់​៧ របួសធ្ងន់​ស្រាល​១៩​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃ​២៥​មករា​