សម្ព័ន្ធមេត្រីភាព ទីក្រុង​ភ្នំពេញ​និង គី​តា​គ្យូស៊ូ សហការ​លើ​គម្រោង​ទឹកស្អាត​

ភ្នំពេញ: ​ដើម្បី​រៀបចំ​ការចង​សម្ព័ន្ធមេត្រី​ភាព ទីក្រុង​ភ្នំពេញ​និង គី​តា​គ្យូស៊ូ សហការ​លើ​គម្រោង​ទឹកស្អាត និង​ជា​ទិសដៅ​នាពេល​អនាគត ភាគី​ជប៉ុន មានបំណង​ជួយ​ដល់​ក្រុងភ្នំពេញ​លើ​ផ្នែក​បរិស្ថាន បញ្ហា​ចម្រោះ​ទឹក​កខ្វក់ និង​បញ្ហា​មួយចំនួនទៀត​។

​នៅ​ល្ងាច​ថ្ងៃទី ២៥ មករា ឆ្នាំ ២០១៦ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ លោក Kenji Kitahashi អភិបាលក្រុង គី​តា​គ្យូស៊ូ នៃ​ប្រទេស​ជប៉ុន​ចូលជួប​សំដែង​ការគួ​សម និង​ភិ​ភា​ក្សា​ការងារ​នៅ​វិមាន​រដ្ឋាភិបាល​សន្តិភាព រាជធានី​ភ្នំពេញ​។​

​លោក Kenji Kitahashi បាន​ជំរាបជូន សម្ដេច​តេ​ជោ ថា​លោក​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រៀបចំ​ការចង​សម្ព័ន្ធមេត្រី​ភាព រវាង​ទីក្រុង គី​តា​គ្យូស៊ូ និង​ទីក្រុង​ភ្នំពេញ ហើយ​កិច្ចពិភាក្សា​នេះ​មានដំណើរ​ការល្អប្រសើរ និង​ឈានដល់​ការចុះកិច្ចសន្យា​នៅ​ថ្ងៃទី​២៩ មីនា ឆ្នាំ​២០១៦ ខាងមុខនេះ ។
​លោក​បាន​បញ្ជាក់ទៀតថា ទំនាក់ទំនង​រវាង​ក្រុង​ទាំងពីរ​គឺមាន​ជា​យូរណាស់​មកហើយ ជាពិសេស​កិច្ចសហការ​លើ​គម្រោង​ទឹកស្អាត ។ ទិសដៅ​នាពេល​អនាគត ភាគី​ជប៉ុន​មានបំណង​ជួយ​ដល់​ក្រុងភ្នំពេញ​លើ​ផ្នែក​បរិស្ថាន បញ្ហា​ចម្រោះ​ទឹក​កខ្វក់ និង​បញ្ហា​មួយចំនួនទៀត​។ ភាគី​ជប៉ុន​ក៏បាន​ស្នើរ​សុំ​ការគាំទ្រ​ពី សម្តេច​តេ​ជោ លើ​គំរោង​ទាំងអស់នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង សាលាក្រុង​ភ្នំពេញ និង​ក្រុង គី​តា​គ្យូស៊ូ គឺ​ផ្តោតលើ​បញ្ហា​ទឹកស្អាត ប៉ុន្តែ​ប្រធានបទ​ពេលនេះ​គឺ​បាន​ផ្លាស់ប្តូរ​បន្តិច​ហើយ ព្រោះ​រាជធានី​ភ្នំពេញ​មាន​បញ្ហា​ទឹកស្អាត​ផង និង​ការបង្ហូរ​កាកសំណល់​ក​ខ្វក់​ចេញទៅ​ទន្លេ បឹងបួរ​ផងដែរ​។ សម្តេច​តេ​ជោ បានស្នើរ​សុំ​ភាគី​ជប៉ុន​អោយ​ពិនិត្យ និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី ទី​១ ជម្លៀស​ទឹកភ្លៀង កុំអោយ​មានការ​លិចលង់ ទី​២ ធ្វើយ៉ាងណា​សម្អាត​ទឹក​កខ្វក់​មុន នឹង​បង្ហូរ​ចេញទៅ​ទន្លេ ឬ​បឹងបួរ​នោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ង​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​សហ​ការជួយ​កម្ពុជា​លើ​បញ្ហា​ទាំងអស់នេះ និង​បញ្ហា​ដ៏ទៃទៀតៗ​កន្លង​មកទល់​ពេលបច្ចុប្បន្ន​៕