បាញ់​ប្លន់​ប្រជាពលរដ្ឋ នៅ​ស្រុក​កណ្តាលស្ទឹង ស្លាប់​ម្នាក់​របួស​២​នាក់​

កណ្តាល: ​ចោរប្លន់​១​ក្រុម​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម និង​ខ្លី​១​ដើម បានធ្វើសកម្មភាព​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ប្រជា​​ពលរដ្ឋ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​២​នាក់ ហើយ​នាំគ្នា​គេច​បាត់​។​

​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ កើតឡើង​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​ណ្តា​ល​ស្ទឹងវេលា​ម៉ោង ជាង​៧​យប់ បង្កឡើង​ដោយ​ក្រុមចោរ​មាន​គ្នា​៣​នាក់ ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើមនិង​កាំភ្លើង​វែង​មួយ​ដើម និង​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​៖ ផ្លាក​ទីន​៤​ជី (​ចិញ្ចៀនផ្លាក ក្រវិល​មាស​១​គូរ​) .​ប្រាក់​ដុល្លារ ២.៦០០​ដុល្លារ . មាស សរុប ៥.៥ តម្លឹងនិង​៤.​ប្រាក់​២០​ម៉ឺន​រៀល​។​

 ជនរងគ្រោះ​មាន​ចំនួន ៣​នាក់​៖ ទី​១.​ឈ្មោះ ធួ​ក ថៅ​វ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរកម្មករ​រោងចក្រ (​ស្លាប់​) ពេលមកដល់​មន្ទីរពេទ្យ​។ ទី​២.​ឈ្មោះ សុខ ច​ន្ធូ ភេទស្រី​អាយុ​៥២​ឆ្នាំ មុខរបរ កម្ម​ការី​នី​រោងចក្រ (​របួស​ភ្លៅ​) ស្រាល​។​និង​ទី​៣.​ឈ្មោះឡាយ ធារ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ (​របួស​ជើង​)ស្រាល​។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូម​. ឃុំ​កើតហេតុ​។​

 នៅវេលា​ម៉ោង​កើតហេតុ ខាងលើ​ជនរងគ្រោះ​ទាំង​៣​នាក់​រៀបចំ​ហូបបាយ​ល្ងាចនៅក្នុង​បន្ទប់​ក្រោមផ្ទះ ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ខាងលើ បាន​ចូលមក​ប្លន់ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ ដោយបាន​បាញ់​ជនរងគ្រោះ (​ស្លាប់​១​នាក់​) ពេលបញ្ជូន​ទៅដល់​ពេទ្យ និង​របួស​២ នាក់ ក្រោយ​ធ្វើ​សកម្មភាព រួច​ជនសង្ស័យ​ក៍រត់គេចខ្លួន​អស់ ចំណែក​ជនរងគ្រោះ ត្រូវបាន​អ្នកភូមិ​ដឹក​បញ្ជូនទៅ​ព្យាបាល​របួសនៅ​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​កំពុង​តាម​ប្រមាញ់និង​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស តាមច្បាប់​៕

បាញ់​ប្លន់​ប្រជាពលរដ្ឋ នៅ​ស្រុក​កណ្តាលស្ទឹង ស្លាប់​ម្នាក់​របួស​២​នាក់​

បាញ់​ប្លន់​ប្រជាពលរដ្ឋ នៅ​ស្រុក​កណ្តាលស្ទឹង ស្លាប់​ម្នាក់​របួស​២​នាក់​
បាញ់​ប្លន់​ប្រជាពលរដ្ឋ នៅ​ស្រុក​កណ្តាលស្ទឹង ស្លាប់​ម្នាក់​របួស​២​នាក់​